ដូណាល់ ត្រាំ គ្រោងទៅទទួលស្វាគមន៍លោក ស៊ី នៅព្រលានយន្តហោះដោយផ្ទាល់នៅសប្តាហ៍ក្រោយ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ គ្រោងនឹងអញ្ជើញទៅទទួលស្វាគមន៍លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដោយផ្ទាល់ នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍ខាងមុខ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកបានទម្លាយប្រប់ក្រុមអ្នកសារព័ត៌មាន...។

ការចេញទៅទទួលមេដឹកនាំបរទេសដល់ព្រលានយន្តហោះដោយផ្ទាល់ គឺជាព្រឹត្តិការណ៍ដ៏កម្របំផុតមួយសម្រាប់ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ មន្ត្រីជាន់ខ្ពស់សេតវិមាន បានឱ្យដឹងថា កម្មវិធីទទួលស្វាគមន៍ផ្លូវការ រួមមាន ពិធីបដិសណ្ឋារកិច្ចនៅសេតវិមាន កងពលត្រួតពិនិត្យយោធានៅសួន Rose Garden និងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ រៀបចំឡើងដោយលោក ដូណាល់ ត្រាំ និងលោកស្រី Melania Trump ជូនចំពោះ លោក ស៊ី ជីនពីង និងលោកស្រី Peng Liyuan។​

នៅក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋនោះ នឹងមានវត្តមានចូលរួមពីនាយកប្រតិបត្តិ (CEO) កំពូលៗនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក ជាច្រើនរូប ដូចជា Jeff Bezos របស់ក្រុមហ៊ុន Amazon, លោក Sundar Pichai របស់ក្រុមហ៊ុន Alphabet, លោក Sam Altman របស់ក្រុមហ៊ុន OpenAI, លោក Tim Cook របស់ក្រុមហ៊ុន Apple, លោក​ Elon Musk របស់ក្រុមហ៊ុន Tesla, លោក Jensen Huang របស់ក្រុមហ៊ុន Nvidia និងលោក Michael Dell របស់ក្រុមហ៊ុន Dell។ តាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក ជំនួបកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ នឹងផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម ការផ្គត់ផ្គង់រ៉ែកម្រ ទៅកាន់សេដ្ឋកិច្ចសកល និងបញ្ហាសន្តិសុខបច្ចេកវិទ្យា AI ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត