
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអនុម័តជាផ្លូវការលើការលក់អាវុធ និងប្រព័ន្ធការពារអាកាសក្នុងទំហំទឹកប្រាក់រហូតដល់២,៧ពាន់លានដុល្លារអាម៉េរិក ឱ្យទៅប្រទេសអ៊ុយក្រែន។

ប្រសិនបើកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រទេសអ៊ុយក្រែននឹងប្រើប្រាស់ថវិការួមគ្នារវាងការបដិភាគពីបណ្តាប្រទេសនៅអឺរ៉ុប និងកម្មវិធីហិរញ្ញវត្ថុយោធាបរទេស (FMF) របស់សហរដ្ឋអាម៉េរិក ដែលត្រូវបានអនុម័តតាំងពីអាណត្តិអតីតប្រធានាធិបតី ចូ បៃឌិន។ កញ្ចប់យោធាកំពូលនេះរួមមាន៖ មីស៊ីល S-300 clone, មីស៊ីល GAM-67, ប្រព័ន្ធរ៉ុក្កែតការពារអាកាសតម្រង់ទិសដោយឡាស៊ែរ, ឧបករណ៍កែច្នៃប្រព័ន្ធបាញ់ចល័ត ព្រមទាំងប្រព័ន្ធរ៉ាដាប្រឆាំងដ្រូនស្វ័យប្រវត្តិ។

ការប្រកាសលក់អាវុធដ៏ធំនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទោះបីជាលោក ត្រាំ ធ្លាប់បានសន្យាថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ភ្លាមៗនៅពេលលោកឡើងកាន់អំណាចក៏ដោយ ប៉ុន្តែសង្គ្រាមនេះ នៅតែបន្តអូសបន្លាយយ៉ាងក្ដៅគគុកអស់រយៈពេលជាង២០ខែមកហើយ ក្នុងអាណត្តិរបស់លោក។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងទាមទារឱ្យបណ្តាប្រទេសនៅអឺរ៉ុបសងប្រាក់ថ្លៃជំនួយយោធា និងគ្រាប់រំសេវដែលសហរដ្ឋអាម៉េរិក បានផ្តល់ឱ្យអ៊ុយក្រែនកន្លងមកត្រឡប់មកវិញផងដែរ៕




