អឺរ៉ុបឱ្យលុយអ៊ុយក្រែនខ្ចីជិត៤ពាន់លានដុល្លារ ទុកទិញអាវុធប្រយុទ្ធជាមួយរុស្ស៊ី
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីកៀវ៖ ប្រទេសអ៊ុយក្រែន បានទទួលប្រាក់កម្ចីដំណាក់កាលថ្មីចំនួន ៣,៣ពាន់លានអឺរ៉ូ ឬស្មើ៣,៨០លានដុល្លារអាម៉េរិក ពីកម្មវិធីកម្ចីគាំទ្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុប។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន ដែលទើបតែងតាំងថ្មី លោក ស៊ែរហ្គី កូរេតស្គី (Sergii Koretskyi) នាថ្ងៃសុក្រទី១៨ ខែកញ្ញានេះ...។

លោក កូរេតស្គី បានបញ្ជាក់នៅលើកម្មវិធីតេឡេក្រាមថា រដ្ឋាភិបាលអ៊ុយក្រែន នឹងចាត់ចែងថវិកានេះ ទៅលើតម្រូវការការពារជាតិអាទិភាព ជាពិសេស គឺការរៀបចំលទ្ធកម្មទិញមីស៊ីល និងដ្រូន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូសូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) បានថ្លែងប្រាប់តាមរយៈបណ្តាញសង្គម X ថា សហភាពអឺរ៉ុបនឹងបញ្ចេញថវិកា៣,៣ពាន់លានអឺរ៉ូ ខណៈពេលនេះអ៊ុយក្រែនទទួលបានជាផ្លូវការហើយ។

<br />

លោកស្រី វ៉ុន ដឺ ឡេយ៉េន បានគូសបញ្ជាក់ថា៖«ខ្ញុំទើបតែបានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ នៅថ្ងៃសុក្រទី១៨ ខែកញ្ញានេះ យើងនឹងបញ្ចេញថវិកាចំនួន៣,៣ពាន់លានអឺរ៉ូ សម្រាប់លទ្ធកម្មមីស៊ីល និងដ្រូននៅអ៊ុយក្រែន»។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានសរសេរលើបណ្តាញតេឡេក្រាមថា កិច្ចពិភាក្សាជាមួយលោកស្រី វ៉ុន ដឺ ឡេយ៉េន ប្រព្រឹត្តទៅយ៉ាងមានផ្លែផ្កា ដោយផ្ដោតលើជំហានសំខាន់ៗសម្រាប់ភាពធន់នៃវិស័យការពារជាតិ រួមទាំងបញ្ហាហិរញ្ញវត្ថុផងដែរ៕

លោកស្រី អ៊ូសូឡា វ៉ុន ដឺ ឡេយ៉េន  (ឆ្វេង) និង លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោកស្រី អ៊ូសូឡា វ៉ុន ដឺ ឡេយ៉េន  (ឆ្វេង) និង លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត