មុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មនៅស្រុករតនមណ្ឌល ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនទៅកាន់តុលាការ
ហាក់ អ៊ីឌី
4 ម៉ោងមុន

ខេត្តបាត់ដំបង៖ កម្លាំងនគរបាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាចំនួន៦នាក់ ចែកចាយសារធាតុញៀនយ៉ាងសកម្មនៅចំណុចភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង...។

លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានតាមដាន និងស្រាវជ្រាវមុខសញ្ញាសង្ស័យខាងលើអស់មួយរយៈពេល ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។ 

ក្នុងប្រតិបត្តិការនេះ ក្រៅពីចាប់ជនសង្ស័យ៥នាក់ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៦ថង់ ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រកបអាជីវកម្មខុសច្បាប់នេះ រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត។បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងរួចរាល់ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បន្តនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត