ស្លែពណ៌បៃតងលើថ្មប្រាសាទ កំពុងបង្កើតទេសភាពដ៏ស្រស់ស្អាតនៅរមណីយដ្ឋានអង្គរ
អុន សម្ផស្ស
5 ម៉ោងមុន

ខេត្តសៀមរាប៖ ស្ថិតក្នុងរដូវកាលបៃតង ស្លែធម្មជាតិដែលដុះលើផ្ទាំងថ្មតាមប្រាសាទបុរាណនានានៅតំបន់អង្គរ បានបង្កើតជាពណ៌បៃតងស្រស់ស្អាត ធ្វើឱ្យសំណង់បុរាណ និងរូបចម្លាក់ថ្មមើលទៅប្លែក ហើយមានភាពរស់រវើក ជាពិសេសនៅពេលមានសំណើម និងភ្លៀងធ្លាក់ជាប្រចាំ។ ក្រសួងវប្បធម៌ បង្ហាញរូបភាពគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើនសន្លឹកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦..។

ក្រសួងពិពណ៌នាថា ស្លែដែលដុះគ្របលើផ្ទៃថ្ម និងរូបចម្លាក់មួយចំនួន បានក្លាយជាចំណុចចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្ញៀវមួយចំនួនបានចំណាយពេលទស្សនា និងថតរូប ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ពីទេសភាពដ៏ពិសេសរបស់ប្រាសាទក្នុងរដូវវស្សានេះ។ ស្លែធម្មជាតិ មិនត្រឹមតែបង្កើតសោភ័ណភាពប្លែកដល់ប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីក្នុងកាត់បន្ថយការប៉ះពាល់ពីកម្តៅ និងជួយដល់បរិស្ថានជុំវិញផងដែរ។ ចំពោះតំបន់អង្គរ ស្លែដែលដុះតាមធម្មជាតិនៅលើផ្ទាំងថ្មបានបន្ថែមពណ៌បៃតងទេសភាពប្រាសាទ បង្កើតនូវបរិយាកាសស្រស់ស្អាត និងមានភាពទាក់ទាញ។ ទិដ្ឋភាពនេះបានក្លាយជាផ្នែកមួយនៃភាពស្រស់ស្អាតតាមរដូវកាល ដែលអាចទាក់ទាញអ្នកទេសចរឱ្យមកទស្សនា និងស្វែងយល់ពីបេតិកភណ្ឌវប្បធម៌របស់កម្ពុជាបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត