កូរ៉េខាងជើង ប្រកាសក្តែងៗថា អាវុធនុយក្លេអ៊ែររបស់ខ្លួន គ្មានថ្ងៃប្រែប្រួល
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ របបដឹកនាំរដ្ឋធានីព្យុងយ៉ាង បានចេញមកប្រើវោហារសាស្ត្រជាថ្មីម្ដងទៀត ដោយលោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីបង្កើតរបស់មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន (Kim Jong Un) នៅថ្ងៃសៅរ៍ទី១៩ ខែកញ្ញានេះ ចោទប្រកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថា «ប្រើស្ដង់ដារ២» បន្ទាប់ពីស្ថាប័នមួយនេះ បានអនុម័តសេចក្តីសម្រេចថ្កោលទោសកម្មវិធីអាវុធមហាប្រល័យរបស់កូរ៉េខាងជើង។

លោកស្រី គីម យ៉ូជុង 
លោកស្រី គីម យ៉ូជុង 

តាមរយៈសេចក្តីថ្លែងការណ៍ លោកស្រី គីម យូជុង (Kim Yo Jong) បានស្តីបន្ទោសលើ IAEA ថា ការមើលឃើញប្រកបដោយភាពលម្អៀង និងស្ដង់ដារពីរ របស់ស្ថាប័ននេះទៅវិញទេ ដែលជាដើមហេតុនាំឱ្យឱ្យរលំរលាយនៃកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ។ ស្ត្រីខ្លាំងរូបនេះបានរិះគន់ទៀតថា IAEA ធ្វើជាភ្នែកខ្វាក់ ត្រចៀកថ្លង់ មើលមិនឃើញ ស្ដាប់មិនឮ អំពីសកម្មភាពរីកសាយភាយនុយក្លេអ៊ែរយ៉ាងគ្រោះថ្នាក់របស់អាម៉េរិក និងផែនការយកនាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ប៉ុន្តែបែរជាស្រែកគំរាម និងអនុម័តសេចក្តីសម្រេចប្រឆាំងសកម្មភាពនុយក្លេអ៊ែរស្របច្បាប់ ដែលកូរ៉េខាងជើងអះអាងថាជាការការពារខ្លួនទៅវិញ។ ទន្ទឹមគ្នានេះ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានចេញមុខច្រានចោលសេចក្តីសម្រេចរបស់ UN ទាំងដោយបានប្រកាសយ៉ាងតឹងសរសៃកថា ក្រុងព្រុងយ៉ាងជាមហាអំណាចនុយក្លេអ៊ែរដាច់ខាត ដែលគ្មាននរណាអាចកែប្រែបានឡើយ។

មិនត្រឹមតែប៉ុណ្ណោះ KCNA បានទម្លាយថា មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន បានចំណាយពេល ៣ថ្ងៃពេញ ចុះត្រួតពិនិត្យរោងចក្រផលិតគ្រាប់កាំភ្លើង និងអាវុធយុទ្ធភណ្ឌសំខាន់ៗ ដើម្បីបង្កើនសន្ទុះសង្គ្រាម។ លោក គីម បានបញ្ជាឱ្យកងកម្លាំងកាំភ្លើងធំរបស់ខ្លួនត្រៀមលក្ខណៈវាយប្រហារ ជាមួយនឹងសមត្ថភាពបំផ្លិចបំផ្លាញប្រកបដោយគ្រោះថ្នាក់បំផុត និងខ្លាំងបំផុត។ ក្រុមអ្នកវិភាគអន្តរជាតិបានព្រមានថា កូរ៉េខាងជើងកំពុងធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងគំហុក ដោយមានការជ្រោមជ្រែងនៅពីក្រោយខ្នងពីរុស្ស៊ី តាមរយៈសន្ធិសញ្ញាការពារជាតិឆ្នាំ២០២៤។ លើសពីនេះ កងទ័ពរដ្ឋធានីព្យុងយ៉ាង ដែលត្រូវបានបញ្ជូនទៅជួយចម្បាំងក្នុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ជាចុងក្រោយ មេដឹកនាំកំពូលរបស់កូរ៉េខាងរូបនេះ ក៏បានសង្កត់ធ្ងន់ថា រដ្ឋធានីត្រូវតែប្រើប្រាស់សង្គ្រាមមនោគមវិជ្ជាបែបប្រហារ និងវាយប្រហារយ៉ាងចាស់ដៃ ដើម្បីកម្ទេចសត្រូវ ជំនួសឱ្យការប្រើវិធីសាស្ដ្របុរាណ៕

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត