ចង់រត់គេចទៅណា? សមត្ថកិច្ចតាមប្រមាញ់ប្រុសស្រី២នាក់ ក្រោយវាយសម្លា.ប់មិត្តភក្តិពេលសេពគ្រឿងញៀនជុំគ្នា
ហាក់ អ៊ីឌី
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពួកគេប្រើប្រាស់អំពើហិង្សាវាយសម្លាប់មិត្តភក្តិខ្លួនឯង កំលុងពេលជួបជុំគ្នាសេពគ្រឿងញៀន។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ស្តិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ...។

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីឃាតកម្ម បង្កដោយជនសង្ស័យ២នាក់ វាយសម្លាប់ស្ត្រីរងគ្រោះ ឈ្មោះ កឹម ម៉ារ៉ា ដែលត្រូវជាមិត្តភក្តិរួមក្រុមសេពគ្រឿងញៀន។ ភ្លាមៗ..កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ជនជាប់ចោទប្រុសស្រីទាំង២នាក់ ជាបន្តបន្ទាប់ ដែលរួមមាន៖ ទី១.ឈ្មោះ ស៊ន គីមអៃ និងទី២.ឈ្មោះ ថាន ស្រីពី

យ៉ាងណា នៅចំពោះមុខសមត្ថកិច្ចជនជាប់ចោទនៃអំពើឃាតកម្មទាំងពីរ បានសារភាពថា នៅយប់ថ្ងៃកើតហេតុ ក្រោយចេញពីកន្លែងផឹកស៊ី ពួកគេទាំង២នាក់ រួមជាមួយស្ត្រីរងគ្រោះ បានបបួលគ្នាទៅសេពគ្រឿងញៀនប្រភេទថ្នាំគ្រវី បន្តនៅឯបន្ទប់ជួល។ ហើយកំលុងពេលកំពុងប្រើប្រាស់សារធាតុញៀននោះ ស្រាប់តែស្ត្រីរងគ្រោះ មានអាការសន្លប់ស្ដូកស្ដឹង ឃើញដូច្នេះ ពួកគេ[ជនជាប់ចោទប្រុសស្រី]ក៏បានវាយ និងទះកំផ្លៀងជនរងគ្រោះឱ្យភ្ញាក់ស្មារតីប្រាកដមែន ប៉ុន្តែក្នុងចេតនាសង្គ្រោះអាយុជីវិតនាងប៉ុណ្ណោះ រួចក៏បានហៅរថយន្តសាម៉ុយមកដឹកទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា នាងបានបាត់បង់ជីវិតទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសមត្ថកិច្ចចាត់ទុកថា សកម្មភាព[ជនជាប់ចោទប្រុសស្រី]ទាំងពីរនាក់នេះ ជាអំពើឃាតកម្មទៅលើនារីជនរងគ្រោះ និងបានប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត