យកជើងជាន់ច្បាប់អន្តរជាតិ ដៃហែកកិច្ចព្រមព្រៀង តែថៃបែរជាស្រែកកំណត់ព្រំដែនសមុទ្ទរួចរាល់ ទើបព្រមចែកធនធានសមុទ្ទតម្លៃប្រហែល៣០០ពាន់លានដុល្លារ
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីបាងកក៖ ប្រទេសថៃ នៅតែបន្តបង្ហាញជំហររកាច់កុងច្រើន និងខ្វះឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ទជាមួយកម្ពុជា ដោយអះអាងសាជាថ្មីថា ខ្លួននឹងមិនយល់ព្រមទទួលលើការអភិវឌ្ឍធនធានរួមគ្នា ឬការបែងចែកផលប្រយោជន៍ថាមពលជាមួយកម្ពុជាឡើយ ដរាបណាព្រំដែនសមុទ្ទមិនទាន់បានខណ្ឌសីមារួចរាល់។ ជុំវិញរឿងនេះ មានចម្ងល់ជាច្រើនចោទសួរថា តើអាចខណ្ឌសីមាបានដោយរបៀបណា បើភាគីថៃនៅបន្តប្រកាន់ជំហរផ្អៀងផ្អង ចង់ខ្សែលើ និងគេងចំណេញលើកម្ពុជារហូតបែបនេះ..?

លោក សីហស័ក្តិ ភួងកេតកែវ
លោក សីហស័ក្តិ ភួងកេតកែវ

កាលពីថ្ងៃព្រហស្បតិ៍ទី១៧កញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) បានថ្លែងទាំងបំភ្លៃ និងគំរាមថា ប្រទេសថៃ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខណ្ឌសីមាព្រំដែនសមុទ្ទជាមួយប្រទេសកម្ពុជា ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងឈានទៅពិភាក្សាអំពីការអភិវឌ្ឍធនធានរួមគ្នា ឬការបែងចែកផលប្រយោជន៍។ លោកបានកុហកភូតភរទៀតថា ប្រទេសថៃ បានបកស្រាយ និងបង្ហាញពីជំហររបស់ខ្លួន ព្រមទាំងរៀបរាប់ពីការវិវឌ្ឍនានា ដែលបាននាំឱ្យប្រទេសទាំង២ ឈានដល់ដំណើរការសម្រុះសម្រួលនេះ។ «សម្រាប់ប្រទេសថៃ ការដោះស្រាយប្រកបដោយចីរភាព គឺមានន័យថា តម្រូវឱ្យមានការកំណត់ព្រំដែនសមុទ្ទឱ្យបានច្បាស់លាស់ជាមុនសិន» នេះជាសម្តីដ៏គឃ្លើន ពីសំណាក់ប្រមុខការទូតថៃ។ សូមជម្រាបថា ការលើកឡើងដោយការភូតភរកុហករបស់ លោក សីហស័ក្តិ កើតឡើង ក្រោយជំនួបលើកដំបូងរបស់គណៈកម្មការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីរតិសមុទ្ទ (UNCLOS) នៅប្រទេសសិង្ហបុរី បានបិទបញ្ចប់។

នេះជាការបង្ហាញឱ្យឃើញថា ប្រទេសថៃ នៅតែបន្តបំពានច្បាប់អន្តរជាតិ និងបន្តទាមទារលក្ខខណ្ឌ១០០ជំពូក ក្នុងចេតនាពន្យារពេល និងរារាំងកិច្ចសហប្រតិបត្តិការព្រំដែនសមុទ្ទ ដើម្បីដើរខ្សែលើកម្ពុជា និងចង់ក្រសោបយកធនធានសមុទ្ទដែលមានតម្លៃប្រហែលជាង៣០០ពាន់លានដុល្លារអាម៉េរិក បើទោះបីជាមេដឹកនាំរាជធានីភ្នំពេញ បង្ហាញឆន្ទៈទន់ភ្លន់ និងស្នើឱ្យមានការបែងចែកផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ជាបណ្តោះអាសន្នសិន ដើម្បីទាញយកធនធានរួមគ្នា។ មានមតិជាច្រើនលើកឡើងថា  ទង្វើ និងជំហររឹងរូសរបស់មេដឹកនាំរាជធានីបាងកក នាពេលនេះ កំពុងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះភាពស្មោះត្រង់ក្នុងជំនួបចរចា និងការបែងចែកព្រំដែនទឹក ទាញយកប្រេង និងឧស្ម័នធម្មជាតិ ក្នុងតំបន់ទាមទារត្រួតស៊ីគ្នាក្នុងសមុទ្ទ (OCA) ដើម្បីប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសក្បែរខាងទាំង២៕(Sic)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត