រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ២០២៧ សរុបមានដល់ទៅ២២ថ្ងៃ
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ថ្ងៃសម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យហើយ គឺដូចឆ្នាំ២០២៦ដែលមានរយៈពេល២២ថ្ងៃ..។

តាមរយៈអនុក្រឹត្យ បានគូសបញ្ជាក់ថា ឆ្នាំ២០២៧ បានសម្រាកក្នុងខែមករា មានដូចជា ទិវាចូលឆ្នាំសកល ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងទិវាអន្តរជាតិនារី ដែលមានចំនួន៣ថ្ងៃក្នុងខែនេះ។ ចំពោះខែមេសា ឈប់បានបីថ្ងៃ ពោលថ្ងៃទី១៤-១៥-១៦ ដែលជាពិធីបុណ្យចូលឆ្នាំខ្មែរ និងខែឧសភា ថ្ងៃទី១ ទិវាពលកម្មអន្តរជាតិ និងថ្ងៃទី១៤ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្ងៃទី២០ ពិធីបុណ្យវិសាខបូជា ខណៈថ្ងៃទី២៤ ព្រះរាជពិធីច្រត់ព្រះនង្គ័ល។ រីឯថ្ងៃទី១៨មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងថ្ងៃទី២៤កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ

ដោយទ្បែក ថ្ងៃទី២៩-៣០ ខែកញ្ញា និងថ្ងៃទី១តុលា ពិធីបុណ្យភ្ជុំបិណ្ឌ និងថ្ងៃទី១៥តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងថ្ងៃទី២៩តុលា ព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងនៅថ្ងៃទី៩វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ ខណៈថ្ងៃទី១២-១៣-១៤ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងចុងក្រោយ គឺ ថ្ងៃទី២៩ធ្នូ ទិវាសន្តិភាពនៅកម្ពុជា។ អនុក្រឹត្យដដែល បានគូសរំលេចបន្ថែមថា ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្តរជាតិ ត្រូវរក្សាមន្ត្រីប្រចាំការជាអចិន្ត្រៃយ៍ សម្រាប់ដោះស្រាយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត