អ្នកចង់ចូលរួម សូមប្រញាប់រួសរាន់ចុះឈ្មោះ! លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ ពីព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ
S
Sreyleak Yith
3 ម៉ោងមុន

ក្រុងកំពត៖ ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍ ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ«រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ»នឹងធ្វើទ្បើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត…។

ក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ ក្រសួងបានសហការជាមួយរដ្ឋបាលខេត្តកំពត គណៈកម្មការរៀបចំកម្មវិធី Bokor Mountain Trail 2026 និងសណ្ឋាគារ សុខា ហូតែល & រីស៊ត ដើម្បីជំរុញការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ក្នុងខេត្ត ក៏ដូចជាជំរុញសកម្មភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកលេងកម្សាន្តច្រើនក្នុងខេត្តនេះ ជាពិសេសតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងរដូវកាលបៃតង។ ប្រសិនបើលោកអ្នក និងសាធារណជនណា មានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចចុះឈ្មោះតាមរយៈ QR-Code ដែលបានដាក់ក្នុងសេចក្តីជូនដំណឹង រហូតដល់ថ្ងៃទី៣០កញ្ញា។ ព្រឹត្តិការណ៍នេះ មាន៤វិញ្ញាសា ដូចជា៖ រត់ឆ្លងឧបសគ្គចម្ងាយ៥គីទ្បូម៉ែត្រ, ១២គីទ្បូម៉ែត្រ, ២៥គីទ្បូម៉ែត្រ, និងដើរឆ្លងឧបសគ្គចម្ងាយ៣គីទ្បូម៉ែត្រ។

ចំពោះការចុះឈ្មោះចូលរួមដើរឆ្លងឧបសគ្គចម្ងាយ៣គីទ្បូម៉ែត្រ មិនមានបង់ថវិកាទេ ហើយថែមទាំងទទួលបានអាវយឺតចំពោះអ្នក ដែលបានចុះឈ្មោះ៥០០នាក់ដំបូង និងទទួលបានទឹក ភេសជ្ជៈ អាហារសម្រន់ផងដែរ។ លោកអ្នកអាចមកទទួលយកអាវយឺត នៅថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ (គល់ស្ពានចាស់) ខេត្តកំពត។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ អំពាវនាវសាធារណជន ចុះឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត