អាម៉េរិក ដុតលុយចោលអស់៣៨ពាន់លានដុល្លារក្នុងភ្នក់ភ្លើងសង្គ្រាមអ៊ីរ៉ង់
ហៀប ស៊ីថេត
28 នាទីមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ជម្លោះប្រដាប់អាវុធដ៏ក្ដៅគគុកជាមួយប្រទេសអ៊ីរ៉ង់ បាននិងកំពុងដុតបំផ្លាញថវិកាយោធាសហរដ្ឋអាម៉េរិកសរុបប្រមាណ៣៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីអង្គភាពថវិកា នៃសភាសហរដ្ឋអាម៉េរិក(CBO) ដែលបានព្រមាន អំពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនេះ នឹងបន្តកើនឡើងពី២ទៅ៣ពាន់លានដុល្លារបន្ថែមទៀត ក្នុងមួយខែៗ ប្រសិនបើការប្រយុទ្ធគ្នា នៅបន្តអូសបន្លាយ...។

ការខាតបង់លុយដ៏ច្រើនសម្បើម និងការស្រកចុះស្រឺតៗនៃឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្រ កំពុងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរបំផុតរបស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក។ អ្វីដែលជាហានិភ័យយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុតនោះ គឺការរាំងស្ទះ និងថយចុះយ៉ាងគំហុកនៃស្តុកគ្រាប់មីស៊ីលការពារអាកាស។ CBO បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានប្រើប្រាស់អស់ចន្លោះពី៥០ទៅ៦៦ភាគរយនៃស្តុកគ្រាប់មីស៊ីលស្ទាក់ចាប់សរុបរបស់ខ្លួន ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥មក។ ការបាត់បង់អាវុធការពារអាកាសដ៏ទំនើបនេះ នឹងធ្វើឱ្យឃ្លាំងត្រូវចំហទ្វារចោល ហើយសហរដ្ឋអាម៉េរិកត្រូវចំណាយពេលរាប់ឆ្នាំ ទើបអាចស្តារឡើងវិញបាន។

ក្រៅពីផលប៉ះពាល់លើផ្នែកយោធា ការសងសឹករបស់អ៊ីរ៉ង់តាមរយៈការបិទច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវសរសៃឈាមដឹកជញ្ជូនប្រេងពិភពលោក បានជះឥទ្ធិពលយ៉ាងអាក្រក់ម កលើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។ ម្លៃប្រេង និងឧស្ម័នសកល បានហក់ឡើងខ្ពស់កបពពក បង្ខំឱ្យមានវិបត្តិអតិផរណារុញច្រានអត្រាការប្រាក់លើមូលបត្របំណុលរតនាគារសហរដ្ឋអាម៉េរិកឱ្យហក់ឡើងខ្ពស់បន្ថែមទៀត។ ជារួម សង្គ្រាមដែលបានផ្ទុះឡើងពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈនេះ មិនត្រឹមតែជាការដុតបំផ្លាញថវិកាជាតិសហរដ្ឋអាម៉េរិករាប់ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងគំរាមកំហុសយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពការពារខ្លួនរបស់សហរដ្ឋអាម៉េរិក នៅលើឆាកអន្តរជាតិ និងអាចរុញច្រានសេដ្ឋកិច្ចជាតិឱ្យធ្លាក់ចូលក្នុងវិបត្តិអតិផរណា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត