មនុស្ស៣នាក់ស្លា.ប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅឡូសអាន់ជឺឡេស

ឡូសអាន់ជឺឡេស៖ ផ្សែង និងអណ្តាតភ្លើងបានហុយខ្មួលខ្មាញ់ចេញពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រដ៏រន្ធត់មួយ នៅទីក្រុងឡូសអាន់ជឺឡេស (Los Angeles) ខណៈអាជ្ញាធរបញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់អាយុជីវិត...។

អ្នកនាំពាក្យនាយកដ្ឋានអគ្គិភ័យទីក្រុងឡូសអាន់ជឺឡេស បានអះអាងថា យន្តហោះធ្លាក់នៅចន្លោះអគារពាណិជ្ជកម្មចំនួន២ ក្នុងតំបន់ Chatsworth។ មនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ហើយស្ថានភាពនៅមិនទាន់ដឹងនៅឡើយទេ។ រូបភាពវីដេអូពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញទូរកុងតឺន័រដឹកទំនិញចំនួន២ និងយានយន្តជាច្រើនគ្រឿងកំពុងឆេះ។ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗថា នរណាជាអ្នកបើកបរឧទ្ធម្ភាគចក្រនោះទេ ប៉ុន្តែរបាយការណ៍ព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា វាជាឧទ្ធម្ភាគចក្ររបស់ស្ថាប័នព័ត៌មានមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


