ធ្ងន់ក! ក្រុម Al Nassr របស់ Ronaldo រងការស៊ុតបញ្ចូលទីដល់ទៅ៤គ្រាប់ពីក្រុម Al Ain
Chanmarady Chuon
4 ម៉ោងមុន

កីឡា៖ ជារាត្រីដ៏ជូរចត់របស់កីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ (Cristiano Ronaldo) បន្ទាប់ពីត្រូវ ក្រុម Al Ain លត់ ៤-០ ទៅលើក្រុម Al Nassr ដោយបានបង្អាក់ក្ដីស្រមៃរកគ្រាប់បាល់គម្រប់១០០០ពាន់គ្រាប់របស់ស្តេចស៊ុតបញ្ចូលទីដ៏មានសក្តានុពលបំផុតរបស់ក្រុម។ យ៉ាងណា គ្រីស្ទីណូ រ៉ូណាល់ដូ បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះទម្រង់លេងរបស់ក្រុម ដែលធ្វើឱ្យក្រុមអ្នកគាំទ្រខកចិត្ត...។

ក្រឡេកមកមើលក្រុម Al AIN FC ឯណេះវិញ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ ដោយខ្សែប្រយុទ្ធ ហៅសាញ រ៉ាហ៊ីមី (Houssine Rahimi) ដែលអាចរកបានគ្រាប់បាល់ពីរគ្រាប់ម្នាក់ឯង នៅនាទី២៥+ និងនាទី៦៣+ មុនពេលកីឡាករ ស៊ូហ្វីអានេ រ៉ាហ៊ីមី (Soufiane Rahimi) បន្ថែមគ្រាប់ទីបីនៅនាទី៧២+។ ចូលដល់នាទី៨៥+ទៅហើយ កីឡាករបម្រុង ហ្គីអហ្គូស ហ្គៀគូអ៊ូម៉ាឃីស (Giorgos Giakoumakis) បានស៊ុតបញ្ចូលទីគ្រាប់ទី៤ ធ្វើឱ្យក្រុម Al Nassr បញ្ចប់ការប្រកួតទាំងក្ដីអាម៉ាស់បំផុតដែលបានចាញ់ក្រុមម្ចាស់ផ្ទះយ៉ាងស្ពឹកមុខ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពាន AFC Champions League Elite នាកីឡដ្ឋាន Hazza bin Zayed Stadium។

ក្រុម Al Nassr បានបញ្ចេញកម្លាំងប្រយុទ្ធជួរមុខពោរពេញដោយតារាល្បីៗ ដូចជា គ្រីស្ទីណូ រ៉ូណាល់ដូ, ចាវ ហ្វីលិច និងសាឌីអូ ម៉ានេ យ៉ាងណាក៏ដោយ ក៏តំបន់ប្រយុទ្ធជួបភាពទាល់ច្រកទាំងស្រុង ខណៈការប្រកួតនេះ CR7 ពាក់ស្លាកប្រធានក្រុម និងឈរនៅតំបន់ប្រយុទ្ធខាងលើគេបង្អស់។ គិតត្រឹមពេលនេះ កំពូលខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ រកបាន៩៧៩គ្រាប់ហើយក្នុងអាជីពបាល់ទាត់ផ្លូវការ (ទាំងកម្រិតក្លិប និងជម្រើសជាតិ)។ នេះមានន័យថា រូបគេ នៅខ្វះតែ២១គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រា១០០០គ្រាប់ មុនពេលសម្រេចចិត្តព្យួរស្បែកជើងចូលនិវត្តន៍។

យ៉ាងណាមិញ ការបរាជ័យដ៏ធ្ងន់ធ្ងរ ០-៤ ក្រោមថ្វីជើងក្រុម Al Ain មិនត្រឹមតែជារលកបោកបក់ដល់ការប្រជែងពានលំដាប់កំពូលរបស់ទ្វីបអាស៊ីរបស់ក្រុម Al Nassr ប៉ុណ្ណោះទេ ប៉ុន្តែ..វាក៏បានបង្អាក់ក្ដីសង្ឃឹមចុងក្រោយនៃការរកគ្រាប់បាល់របស់កីឡាករខ្សែប្រយុទ្ធមុតស្រួច គ្រីស្ទីណូ រ៉ូណាល់ដូ ឱ្យបាន១០០០ពាន់គ្រាប់លឿនបំផុតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត