Ronaldo ស៊ុតបញ្ចូលទី១គ្រាប់ជួយ Al-Nassr ទ្បើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពាន ACL
Serichopon Ye
2 ឆ្នាំមុន

(បាល់ទាត់)៖ ក្លឹប Al-Nassr បានឈានទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី១របស់ទ្វីបអាស៊ី AFC Champions League ឆ្នាំ២០២៣-២៤ បន្ទាប់ពីឈ្នះលើក្រុម Al Feiha ២-០ (សរុបទាំងពីរជើង ៣-០) កាលពីយប់មិញ..។

ជ័យជម្នះខាងលើ ២គ្រាប់របស់ក្រុម Al-Nassr រកបានដោយកីទ្បាករ Otávio នៅនាទី១៧ ក្នុងតង់ទី១ មុនពេលខ្សែប្រយុទ្ធ និងជាប្រធានក្រុម Cristiano Ronaldo រកបានគ្រាប់បាល់ទី២ នៅនាទី៨៦។ នេះគឺជាគ្រាប់បាល់ទី៥របស់ Cristiano Ronaldo នៅ​ AFC Champions League ក្នុងចំណោម៧គ្រាប់ផងដែរ។ លទ្ធផល ២-០ បែបនេះសមល្មមគ្រប់គ្រាន់ក្រុម Al-Nassr ឈានឡើងទៅវគ្គ៨ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី១របស់ទ្វីបអាស៊ី AFC Champions League ឆ្នាំ២០២៣-២៤។  បច្ចុប្បន្ន AFC Champions League រកឃើញក្រុមទាំង៦ ទ្បើងវគ្គនេះរួមមាន៖ Jeonbuk Hyundai Motors របស់កូរ៉េខាងត្បូង, Shandong Taishan F.C. របស់​ចិន, Ulsan Hyundai របស់កូរ៉េខាងត្បូង, Yokohama F. Marinos របស់ជប៉ុន, Al Ain របស់អារ៉ាប់រួម និង Al Nassr របស់អារ៉ាប៊ីសាអូឌីត។

ពានរង្វាន់ដ៏ធំប្រចាំទ្វីបអាស៊ីមួយនេះ ត្រូវបានសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC បែងចែកជា២តំបន់ ដោយក្នុងនោះមានភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​ និងសហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល)។ ចំណែកឯតំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។ គួរឱ្យដឹងដែរថា ពានរង្វាន់ AFC Champions League បានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦-៩៧ ខណៈដែលក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត ឈ្នះជើងឯកច្រើនជាងគេរហូតដល់ទៅ៤សម័យកាល ស្របពេលក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង ឈ្នះបាន៣សម័យកាលផងដែរ..៕

 Al-Hilal 
 Al-Hilal 
Pohang Steelers 
Pohang Steelers 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត