
(បាល់ទាត់)៖ គណៈកម្មាធិការវិន័យ និងក្រមសីលធម៌នៃសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បានបញ្ជាក់ថា ខ្សែប្រយុទ្ធគ្រីស្ទីណូ រ៉ូណាល់ដូ Cristiano Ronaldo ត្រូវបានព្យួរមួយប្រកួត ពីបទធ្វើកាយវិការអាសអាភាស ក្នុងអំឡុងពេលក្រុម Al Nassr យកឈ្នះលើក្រុម Al Shabab ក្នុងលទ្ធផល ៣-២ កាលពី២សប្តាហ៍មុន..។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ ត្រូវបង់ប្រាក់ពិន័យចំនួន២៦៦៦ដុល្លារអាម៉េរិក ដល់សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត ក៏ដូចជាជាង៤០០០ដុល្លារអាម៉េរិក ដល់ក្លឹប Al-Shabab ផងដែរ ដើម្បីរ៉ាប់រងថ្លៃចំណាយលើការដាក់ពាក្យបណ្ដឹង។ បន្ថែមពីនេះ គណៈកម្មាធិការនេះក៏បានបញ្ជាក់ទៀតថា ការសម្រេចនៅមិនទាន់មានការប្តឹងឧទ្ធរណ៍នៅទ្បើយទេ។ ទាក់ទងនឹងរឿងនេះដែរ គឺបានកើតឡើងកាលពី២សប្តាហ៍មុន អំទ្បុងពេល Cristiano Ronaldo យកដៃខ្ទប់ត្រចៀកមុនពេលចង្អុលទៅប្រដាប់ភេទរបស់គេម្ដងហើយម្ដងទៀត សំដៅទៅលើគូប្រជែងដែលជាអ្នកគាំទ្រក្រុម Al Shabab ដែលបានស្រែកឈ្មោះ Messi ដែលជាគូរប្រជែងរបស់គេក្នុងន័យចំអកឱ្យ។ គួររំឭកថា កាលពីខែមេសា ឆ្នាំមុន Cristiano Ronaldo បានបង្ហាញខ្លួនដើម្បីចាប់ប្រដាប់ភេទ ខណៈដែលរូបគេកំពុងធ្វើដំណើរទៅកាន់កន្លែងកៅអីបម្រុង បន្ទាប់ពីបញ្ចប់ការប្រកួតលីគជាមួយ Al Hilal ដែល Al Nassr ចាញ់ ២-០..៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖
ប្រភព៖ CNA


