
រាជធានីបាងកក៖ ទេសចរជនជាតិឥណ្ឌា៥នាក់ បានដាក់ពាក្យបណ្តឹងនៅក្រុងប៉ាតាយ៉ា ចោទប្រកាន់ស្ត្រីថៃ៥នាក់ ពីបទលួចលុយសុទ្ធសរុប២៤០០០បាត បន្ទាប់ពីនាំគ្នីគ្នាចូលទៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ស្ថិតនៅភាគខាងជើងទីក្រុងដែលល្បីល្បាញដោយរឿងអាស្រូវពេស្យាកម្ម។ នេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែតថៃ ខាវសដ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកទេសចរឥណ្ឌាទាំង៥នាក់នោះ បានប្រាប់ប៉ូលិសតាមរយៈមគ្គុទ្ទេសក៍របស់ពួកគេថា ពួកគេ បានជួបស្ត្រីទាំងនោះនៅជាប់ឆ្នេរប៉ាតាយ៉ា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា និងបានព្រមព្រៀងគ្នាទិញសេវាកម្មផ្លូវភេទ។ ក្រោយពេលកិច្ចការនោះចប់ ពួកគេបានរកឃើញថា ប្រាក់ដែលពួកគេបានប្តូរទុកសម្រាប់ទិញទំនិញ និងរបស់អនុស្សាវរីយ៍ ត្រូវបានបាត់បង់។ យោងតាមសេចក្តីរាយការណ៍ ជនខ្លះបាត់លុយ៣០០០បាត, ជនខ្លះបាត់៥០០០បាត ឬខ្លះទៀតបាត់ដល់ទៅ៧០០០បាត។(Sic)

ទេសចរឥណ្ឌាម្នាក់អះអាងថា នៅពេលដែលពួកគេសួរដេញដោល ឬសួរនាំស្ត្រីទាំងនោះ ពួកគេត្រូវបានគេចោទវិញថា បានប្រើហិង្សា និងគំរាមកំហែង ខណៈស្ត្រីទាំងនោះក៏បានទារប្រាក់បន្ថែមទៀតផងដែរ ហាក់ដូចជាពួកគេ[កៀបស៊ី]។ ករណីនេះលាតត្រដាងឱ្យឃើញពីចន្លោះប្រហោងនៃប្រព័ន្ធត្រួតពិនិត្យភ្ញៀវចរាចរណ៍ចូល-ចេញសណ្ឋាគារលំដាប់ផ្កាយ និងភាពប្រឈមខ្លាំងនៃតំបន់ទេសចរណ៍ពេលយប់ នៃទីក្រុងបាតាយ៉ា ដែលជាទីតាំងធ្វើអាជីវកម្មផ្លូវភេទយ៉ាងអនាធិបតេយ្យនៅប្រទេសថៃ៕




