ហួសចិត្ត! បុរសថៃម្នាក់ធ្លាប់ជាប់គុកម្ដងរួចមកហើយករណីរំលោភឆ្កែ ចេញមកវិញបែកគំណិតចាប់ត្រីរំលោភម្ដង
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីបាងកក៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសអាយុ៥១ឆ្នាំម្នាក់ ដែលរងការចោទប្រកាន់ថា បានលួចចូលទៅក្នុងអាងត្រីឯកជនមួយកន្លែង ក្នុងរាជធានីបាងកក ហើយធ្វើសកម្មភាពរំលោភសត្វត្រី យ៉ាងអសីលធម៌ និងជាមនុស្សរោគចិត្តបំផុត បន្ទាប់ពីម្ចាស់ត្រីបានឃើញសកម្មភាពនេះ តាមរយៈកាមេរ៉ាសុវត្ថិភាព...។

តម្រួតនគរបាល បានបញ្ជាឱ្យមន្ត្រីតាមស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលមានឈ្មោះថា សុឈិតឆៃ (สุชิตชัย) ឬហៅថា តុង(ตอง) មានវ័យ៥១ឆ្នាំ។ ហេតុការណ៍នេះ កើតឡើងនៅខាងក្រៅផ្ទះមួយកន្លែង កាលពីវេលាម៉ោងប្រមាណ៨:០០យប់ថ្ងៃទី៧ ខែកញ្ញា។ រូបភាពពីកាមេរ៉ាសុវត្ថិភាព បង្ហាញថា ជនសង្ស័យបានជិះកង់ ហើយបានចតកង់ឈប់នៅក្បែរអាងត្រី។ បុរសរោគចិត្តរូបនោះ បានដើរចុះដើរឡើង ជុំវិញអាង មុនពេលស្រាតខោអាវ បង្ហាញប្រដាប់ភេទ និងព្យាយាមចាប់ត្រី ដើម្បីធ្វើសកម្មភាពរំលោភ។ ក្រោយមក អ្នកបម្រើ និងម្ចាស់ផ្ទះ បានប្រទះឃើញជនសង្ស័យភ្លាមៗ ស្រាប់តែបុរសរូបនោះ ជិះកង់គេចខ្លួនបាត់ស្រមោលឈឹង។ បន្ទាប់មក ម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្តឹង។

នៅរសៀលថ្ងៃទី១០ ខែកញ្ញា តម្រួតនគរបាល បានប្រទះឃើញបុរសនោះពាក់អាវដដែល ដូចក្នុងសកម្មភាពប្រព្រឹត្តល្មើស កំពុងដើរនៅជិតតំបន់សៀងកងឡាក់ស៊ី (เซียงกงหลักสี่)។ ពេលឃើញតម្រួតនគរបាល បុរសរោគចិត្ត បានព្យាយាមរត់គេច ប៉ុន្តែមន្ត្រីប៉ូលិសបានដេញតាម និងចាប់ខ្លួនបានសម្រេច។ ក្នុងអំឡុងពេលសាកសួរ លោក សុឈិតឆៃ បានសារភាពថា ខ្លួនពិតជាបុរសដែលបង្ហាញនៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពនោះមែន។ បុរសនោះ បានប្រាប់ប៉ូលិសថា ដើមឡើយខ្លួនបម្រុងទៅទីនោះដើម្បីងូតទឹក។ ប៉ុន្តែពេលឃើញត្រីហែលក្នុងអាង ក៏កើតអារម្មណ៍ផ្លូវភេទ ហើយបានចាប់ត្រីមកធ្វើសកម្មភាពរួមភេទ។ បុរសនោះបានសារភាពទៀតថា រូបគេធ្វើបែបនេះចំនួន២ដង ព្រោះគ្មានប្រាក់សម្រាប់រកទិញសេវាកម្មផ្លូវភេទ និងគ្មានដៃគូ។

ជុំវិញរឿងរ៉ាវនេះ តម្រួតនគរបាល បាននិយាយថា ជនសង្ស័យបានសារភាពថា​ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ប៉ុន្តែគ្មានប្រាក់ទិញទេ ដោយប្រើប្រាស់តែគ្រឿងញៀនដែលរើសបានប៉ុណ្ណោះ។ ជនសង្ស័យ ក៏បានប្រាប់ប៉ូលិសទៀតថា កាលពីប៉ុន្មានឆ្នាំមុន គេធ្លាប់បានធ្វើបាបផ្លូវភេទលើសត្វឆ្កែមេមួយក្បាលដែលមានកូន ហើយត្រូវបានប៉ូលិសចាប់ខ្លួន និងដាក់ពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះ បុរសរោគចិត្តរូបនេះ ក៏សារភាពទៀតថា រូបគេក៏ធ្លាប់បានធ្វើសកម្មភាពផ្លូវភេទជាមួយតុក្កតា ដែលរើសបានពីគំនរសំរាមផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត