វ៉ៃខ្នោះបុរសម្នាក់ ក្រោយក្លែងបន្លំគណនីតេឡេក្រាមមេប៉ូលិសតាមខណ្ឌជាច្រើន ដើម្បីដើរឆបោកប្រាក់ប្រជាពលរដ្ឋ
ហាក់ អ៊ីឌី
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដោយប្រើប្រាស់រូបថត និងឈ្មោះជានាយនគរបាលតាមបណ្ដាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពឆបោកប្រាក់ពីប្រជាពលរដ្ឋ...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (បង្កើតគណនីតេឡេក្រាមក្លែងបន្លំ យកឈ្មោះ អធិការនគរបាលខណ្ឌ និងនាយប៉ុស្តិ៍ ដើម្បីឆបោកប្រជាពលរដ្ឋ) ។

ជនសង្ស័យឈ្មោះ សុខ សុវណ្ណវិសា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្ទះលេខ២៦ ផ្លូវបេតុង ក្រុមទី៩ ភូមិព្រែកតាគង់ទី៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជាមួយគ្នា សមត្ដកិច្ចបានដកហូតទូរសព្ទដៃ១គ្រឿង ម៉ាក់ itel ជារបស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត