នគរបាលខេត្តឧត្តរមានជ័យបំបែកសំបុក «កាត់-ត និងកែច្នៃម៉ូតូចោរកម្ម» ឃាត់ខ្លួនជនសង្ស័យ៤នាក់បញ្ជូនទៅតុលាការ
ហាក់ អ៊ីឌី
3 ម៉ោងមុន

ខេត្តឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ បង្ក្រាបទីតាំង «កាត់-ត និងកែច្នៃម៉ូតូ» ដែលបានមកពីសកម្មភាពចោរកម្ម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់់ នៅចំណុចភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង .....។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងសំរោង បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យ៤នាក់ ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងមុខសញ្ញាផ្ដល់ទីតាំងចូលរួមក្នុងអំពើកាត់-ត ដំឡើង និងកែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម។ 

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានឆែកឆេររកឃើញសម្ភារៈវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូចំនួន៤គ្រឿង គ្រឿងបន្លាស់ម៉ូតូមួយចំនួនធំ និងសម្ភារៈសម្រាប់កាត់-ត ដំឡើងម៉ូតូចោរកម្មមួយចំនួនទៀត។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត