ក្រសួងវប្បធម៌ នឹងធ្វើ​បទ​បង្ហាញពីរបៀបប្រើប្រាស់«ស្បៃខ្មែរ»ដល់ម្ចាស់សម្អាងការ
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាតម្រង់ទិសក្រោមប្រធានបទ«ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃ វប្បធម៌ និងការប្រើប្រាស់ស្បៃខ្មែរ ឱ្យបានត្រឹមត្រូវ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ ដល់សាធាណជន ជាពិសេស ម្ចាស់សម្អាងការ..។ 

ក្រសួងប្រកាសព័ត៌មាននៅថ្ងៃទី១០កញ្ញា ដោយបើកឱកាសដល់សាធារណជនដែលមានចំណាប់អារម្មណ៍ ព្រមទាំងអ្នកប្រកបមុខរបរក្នុងវិស័យសម្អាងការ អ្នកច្នៃម៉ូដសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកប្រកបមុខរបរពាក់ព័ន្ធ ចូលរួមស្វែងយល់ និងផ្លាស់ប្ដូរចំណេះដឹងពាក់ព័ន្ធនឹងស្បៃខ្មែរ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណង លើកតម្កើង ថែរក្សា អភិរក្ស និងផ្សព្វផ្សាយ អត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេស ចំណេះដឹងអំពីការប្រើប្រាស់ស្បៃក្នុងទំនៀមទម្លាប់ និងពិធីអាពាហ៍ពិពាហ៍ខ្មែរ ឱ្យបានទូលំទូលាយ និងបន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ហេតុនេះ អ្នកមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈ QR Code ដែលភ្ជាប់ជាមួយសេចក្តីជូនដំណឹង ឱ្យបានមុនថ្ងៃទី៣០កញ្ញានេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត