ចក្រភពប្រ៊ីដថេន ​ប្រកាសទណ្ឌកម្មប្រឆាំង​អ៊ីស្រាអែល
S
Sinuon Nop
មួយម៉ោងមុន

រាជធានីឡុងដ៍៖ ​ចក្រភពប្រ៊ីដថេន ត្រូវគេរំពឹងទុក អំពីការប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងទំនិញ និងសេវាកម្មនានា អំពីការចូលទៅតាំងជម្រករបស់អ៊ីស្រាអែល នៅក្នុងការចូលទៅកាន់កាប់តំបន់វេស្ដប៊ែងខ៍ (West Bank) របស់ប៉ាឡេស្ទីន ដោយខុសច្បាប់។ នេះបើតាមទូរទស្សន៍ BBC បានចេញផ្សាយនៅរសៀលថ្ងៃអង្គារទី៨ ខែកញ្ញានេះ...។

នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ 
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ 

​លោក អេដ មីលីបាន (​Ed Miliband) រដ្ឋមន្រ្ដីក្រសួងការបរទេស និងកិច្ចការខមម៉ែនវ៉ែល នៃចក្រភពប្រីដថេន កាលពីសប្ដាហ៍មុន បានថ្លែងនៅក្នុងសុន្ទរកថាដំបូងរបស់លោក ទៅកាន់សភាថា ​ផែនការរបស់អ៊ីស្រាអែល ក្នុងការសាងសង់ផ្ទះសម្រាប់អ្នកតាំងទីលំនៅប្រហែល១២០០ខ្នង នៅ​តំបន់ដែលគេហៅ E1 (ស្ថិតនៅភាគខាងកើត នៃទីក្រុងជេរូសាឡឹម (Jerusalem) គឺជាសកម្មភាព«ខុសច្បាប់អន្តរជាតិ»។ ពាក់ព័ន្ធនឹងសកម្មភាពបែបនេះ ​លោកនឹងបង្ហាញពីការកែសម្រួលគោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេសឡើងវិញទាំងស្រុង ចំពោះប្រទេសអ៊ីស្រាអែល​។​ប្រមុខការទូតរូបនេះ បានហៅផែនការទាំងនោះថា«ជាការរំលោភលើខ្សែបន្ទាត់ក្រហម» ដោយសារអ៊ីស្រាអែល បានពង្រីកទឹកដីឆ្លងកាត់ចំកណ្តាលតំបន់ West Bank និងបង្កហានិភ័យ ធ្វើឱ្យរដ្ឋប៉ាឡេស្ទីន​ មិនអាចដំណើរការទៅបាន។​

ប្រមុខការទូតចក្រភពអង់គ្លេស
ប្រមុខការទូតចក្រភពអង់គ្លេស

​ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ជីឌីអន សាអា (Gideon Saar) បានឆ្លើយតបវិញថា វាជារឿង«មិនសមហេតុផលទាល់តែសោះ ដែលចក្រភពប្រ៊ីដថេន មកបង្រៀន ឬណែនាំប្រជាជនជ្វីហ្វ ថាតើពួកគេអាចរស់នៅត្រង់ណាខ្លះ នៅលើទឹកដីកំណើត ដ៏តូចមួយជា​ប្រវត្តិសាស្ត្ររបស់ពួកគេ»។​ ការសម្រេចចិត្តរបស់ចក្រភពប្រ៊ីដថេន ​ក្នុងការធ្វើឱ្យខូចខាតដល់ទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ គឺជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង។ ចំណែក លោក ម៉ៃខ៍ ហ៊ុកខាប៊ី (Mike Huckabee) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅអ៊ីស្រាអែល បានប្រាប់ BBC ថា សហរដ្ឋអាម៉េរិក ជំទាស់នឹងការដាក់ទណ្ឌកម្មរបស់ចក្រភពប្រ៊ីដថេន។ រីឯរដ្ឋនានារបស់សហរដ្ឋអាម៉េរិក អាចនឹងចាត់វិធានការតបត ចំពោះចក្រភពប្រ៊ីដថេនវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត