នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ហាក់ អ៊ីឌី
3 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធការរត់ពន្ធថ្នាំញៀននៅចំណុច​ភូមិ​ក្បាល​ស្ពាន​២​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៦...។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីរឿងនេះ និងបើកការស្រាវជ្រាវស្វែងរួចមក កម្លាំងសមត្ថកិច្ច ក៏បានចុះអន្តរាគមន៍រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ គឺ ឈ្មោះ​ DENY RIANTO​ (ដេនី រ៉េនតូ) ភេទប្រុស អាយុ​២៤ឆ្នាំ​ ជនជាតិ​ឥណ្ឌូណេស៊ី​ និងឈ្មោះ​ គាំ​ ស្រី​ឡែន​ ភេទ​ស្រី​ អាយុ​១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​។

ក្រោយ​ពី​កម្លាំង​ជំនាញ​ បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ដើម្បី​សាកសួរ​ ជន​សង្ស័យ​ទាំង​២នាក់​ ក៏​សារភាពពីអំពើខ្លួនដែលបានប្រព្រឹត្ត។ ​សមត្ថកិច្ច បាន​ឆែក​ឆេរ​ ផ្ទះ​របស់​ជន​សង្ស័យ​ ​ហើយដក​ហូត​បានសម្ភារ: និង​​វត្ថុ​តាងមួយចំនួន ​រួម​មាន​៖ ក្បាលបារីអេឡិចត្រូនិច POD K រាប់រយកញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់ កែច្នៃគ្រឿងញៀន។ សមត្ថកិច្ច ពុំទាន់បានបញ្ជាក់នោះទេថា គ្រឿងញៀននោះ មានចំនួន ឬទម្ងន់ប៉ុន្មាន។ បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង​២នាក់​ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត