ប្រយ័ត្ន! ល្បិចបោកប្រាស់ថ្មីតាមរយៈការជូនដំណឹង (Notification) លើទូរសព្ទ និងកុំព្យូទ័រ ដែលពលរដ្ឋគួរជៀសវាង
ហាក់ អ៊ីឌី
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ នាពេលបច្ចុប្បន្ន ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបានស្តែងឡើងក្នុងទម្រង់កាន់តែស្មុគស្មាញ និងទាក់ទាញ ដោយក្នុងនោះល្បិចបោកប្រាស់តាមរយៈសារជូនដំណឹង (Notification Scam) កំពុងរំខាន និងបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ទូរសព្ទដៃ និងកុំព្យូទ័រជាច្រើន....។

ជនខិលខូចបានប្រើប្រាស់ប្រព័ន្ធផ្ញើសារលោត (Pop-up/Push Notification) ដើម្បីបំភ័យ ឬបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យទាញយកមេរោគ និងលួចយកទិន្នន័យផ្ទាល់ខ្លួន។ បច្ចុប្បន្ន មានការលេចឡើងនូវសារជូនដំណឹងក្លែងក្លាយ (Scam Notifications) ជាច្រើននៅលើអេក្រង់ទូរសព្ទដៃ ដែលបន្លំធ្វើជាសារទទួលប្រាក់ចូលគណនីធនាគារ ឬសារឈ្នះរង្វាន់ផ្សេងៗ ដើម្បីល្បួងឱ្យជនរងគ្រោះចុចលើតំណភ្ជាប់ (Link)។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖ការជូនដំណឹងពី Chrome ឬ Samsung Browser ដែលមានតំណភ្ជាប់មិនស្គាល់ប្រភពសារជូនដំណឹងក្លែងក្លាយដែលបង្ហាញថា មានប្រាក់ចូលគណនី ឬការឈ្នះរង្វាន់ផ្សេងៗ។ ជាមួយគ្នា នាយកដ្ឋានហាមដាច់ខាតសូមកុំចុចតំណភ្ជាប់ទាំងនោះជាដាច់ខាត។ ការចុចតំណភ្ជាប់អាចបណ្ដាលឱ្យបាត់បង់ព័ត៌មានសម្ងាត់ ឬព័ត៌មានគណនីរបស់អ្នកកុំចុចតំណភ្ជាប់ បើមិនប្រាកដថាតំណភ្ជាប់ពិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត