
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញផ្នែកជួញដូរមនុស្ស ឆ្មក់បង្ក្រាបទីតាំងផ្ទះសំណាក់យីហោ «រ៉ាឌី» ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដែលសង្ស័យពាក់ព័ន្ធការជួញដូរផ្លូវភេទ....។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងទទួលព័ត៌មានរាយការណ៍អំពីសកម្មភាពមិនប្រក្រតីនៅទីតាំងផ្ទះសំណាក់ខាងលើ។ ដោយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស បានដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅចំណុចផ្ទះសំណាក់ខាងលើ។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សមនុស្សប្រុសស្រីស្រីជាច្រើននាក់ និងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ និងបន្តតាមនីតិវិធីច្បាប់ជាធរមាន៕






