ត្រាំ ប្រកាសពីផែនការវាយប្រហារអ៊ីរ៉ង់ នឹងមិនអូសបន្លាយពេល​យូរ
S
Sinuon Nop
មួយម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េររិក លោក ដូណាល់ ត្រាំ ​កាលពីថ្ងៃពុធទី០២កញ្ញា បានប្រកាសអំពី​​យុទ្ធនាការវាយប្រហារជាថ្មីរបស់កងទ័ពសហរដ្ឋអាម៉េរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នឹងមិនបន្តអូសបន្លាយ​ពេលវេលា​«យូរ»នោះទេ។ នេះបើតាមទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣កញ្ញានេះ...។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

កងទ័ពសហរដ្ឋអាម៉េរិក និងកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានចាប់ផ្ដើមវាយប្រហារគ្នាទៅវិញទៅមក ទ្រង់ទ្រាយធំជាលើកដំបូង ចាប់តាំងពីខែកក្កដារហូតមក។​ សកម្មភាពភាគីជម្លោះទាំង២ កំពុងបង្កឱ្យមានភាពតានតឹងជាថ្មី នៅតំបន់មជ្ឈិមបូព៌ា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ​នៅក្នុងការិយាល័យពងក្រពើ (​Oval Office) នៃសេតវិមាន ថា ប្រទេសអ៊ីរ៉ង់ កំពុងព្យាយាមផលិតគ្រាប់រ៉ុក្កែត ដែលមានសមត្ថភាពបាញ់គ្រាប់មីន ចូលទៅក្នុងសមុទ្ទ។ ប៉ុន្ដែកងទ័ពសហរដ្ឋអាម៉េរិក ​បានបំផ្លាញវាចោល។ បច្ចុប្បន្ន​ អ៊ីរ៉ង់កំពុងខិតខំស្តារប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលរបស់ពួកគេឡើងវិញ ដែលប្រព័ន្ធរ៉ាដា និងមីស៊ីលទាំងនោះ ក៏ធ្លាប់​​ត្រូវកំណត់ជាគោលដៅ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាម៉េរិកផងដែរ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian

លោក ដូណាល់ ត្រាំ បញ្ជាក់ថា៖​«យើងបានបំផ្លាញរាល់ឧបករណ៍ថ្មីៗ ដែលអ៊ីរ៉ង់បានព្យាយាមផលិត នៅតាមបណ្តោយច្រកសមុទ្ទហ័រមូស (Hormuz)។ ប៉ុន្ដែ​ខ្លះជាឧបករណ៍ការពារ និងខ្លះទៀតជាឧបករណ៍វាយប្រហារ..ហើយវា​ជាការវាយប្រហារដ៏ខ្លាំងក្លាមួយ កាលពីយប់មិញ។ យើងត្រៀមខ្លួនរួចរាល់ហើយ នៅក្នុងការ​វាយប្រហារម្ដងទៀត នៅពេលណាក៏បាន តាមអ្វីដែលយើងចង់ធ្វើ»​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត