អគ្គនាយកដ្ឋានពន្ធនាគារ ណែនាំមន្ត្រីឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលបញ្ជូនទណ្ឌិតចេញក្រៅមណ្ឌលអប់រំកែប្រែ
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ​៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជា និងវិធានការណែនាំ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវពង្រឹងសន្តិសុខកម្រិតខ្ពស់បំផុត រាល់ពេលមានបេសកកម្មនាំខ្លួន ឬបញ្ជូនជនជាប់ឃុំចេញក្រៅបរិវេណពន្ធនាគារ...។ 

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមណ្ឌលអប់រំកែប្រែទី៥ និងមន្រ្តីចំនួន៧៨រូប នាថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានមតិផ្តាំផ្ញើមួយចំនួនដល់មន្រ្តីមណ្ឌលអប់រំកែប្រែទី៥ទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំ គ្រប់គ្រងសំណុំរឿង ឬសំណុំឯកសារពាក់ព័ន្ធរបស់ជនជាប់ឃុំ ត្រូវធ្វើបច្ចុប្បន្នភាព និងពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ព្រមទាំងសហការជាមួយ អង្គភាពពាក់ព័ន្ធក្នុងការបញ្ជាក់អំពីសាវតាជាតិរបស់ជនជាប់ឃុំ ។ 

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ 
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ 

បន្ថែមលើនេះ ត្រូវអនុវត្តត្រួតពិនិត្យដោយម៉ត់ចត់ជាប្រចាំ ទាំងលើខ្លួនប្រាណជនជាប់ឃុំ តាមបន្ទប់ឃុំឃាំង បរិវេណពន្ធនាគារ និងការត្រួតពិនិត្យជាយថាហេតុ ដើម្បីបង្ការទប់ស្កាត់ ការលួចលាក់នាំចូលសម្ភារហាមឃាត់ក្នុងពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបង្កើនសមត្ថភាពការងារស៊ើបការណ៍អប់រំ ការគ្រប់គ្រងមុខសញ្ញាសំខាន់ៗ ការធ្វើចំណាត់ថ្នាក់សន្តិសុខ និងរៀបចំឃុំឃាំងឱ្យបានត្រឹមត្រូវ តាមការកំណត់។ លោក ឈន សាណាត បានសង្កត់ធ្ងន់ថា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពេលបញ្ចេញ ជនជាប់ឃុំក្រៅពន្ធនាគារ ត្រូវរៀបចំកិច្ចការពារកម្រិតសន្តិសុខខ្ពស់ និងសហការឱ្យបានជិតស្និទ្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពិសេស ទៅតុលាការ និងមន្ទីរពេទ្យនៅខាងក្រៅផងដែរ៕ 

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត