
ក្រុងប៉ោយប៉ែត៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ បន្ទាប់ពីរកឃើញថា រូបគេជាប់ពាក់ព័ន្ធករណីរត់ពន្ធថ្នាំញៀន ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

របាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថា មានករណីជួញដូរគ្រឿងញៀនខុសច្បាប់ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះទៅដល់ចំណុចផ្ទះជួលមួយកន្លែង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន។

ទោះជាយ៉ាងណា ក្រោយការចាប់ខ្លួន អាជ្ញាធរបានធ្វើការដកហូតវត្ថុតាងបានរួមមាន៖ ១.ម្សៅម៉ត់-ស ៤ថង់, ក្រាមសថ្លា ចំនួន១ដុំ, ក្បាលផតខេ ១១៧គ្រាប់ នឹងរថយន្តចំនួន១គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕






