
សុខភាព៖ ពិសាគ្រឿងស្រវឹងលើសកម្រិត ធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ជាពិសេស ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ។ នេះបើតាមឱ្យដឹងពីគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត…។

ជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃ-ជើង ដែលបង្កមកពីការទទួលទានស្រា មានរោគសញ្ញដូចជា៖ ១.ស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវាពីលើ, ២.ក្ដៅក្រហាយបាតដៃ និងបាតជើង, ៣.ចុករោយសាច់ដុំ ឬក៏រមួលក្រពើ, ៤.ចុះខ្សោយនៃរាងកាយ គឺអស់កម្លាំង និង៥.ចុះថយទំហំ ឬស្វិតសាច់ដុំ។ ប្រសិនបើលោកអ្នកមានអាការ ដូចបានរៀបរាប់នេះ គួររួសរាន់មកជួបពិគ្រោះប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីធ្វើការវិនិច្ឆ័យរោគ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់ តាមរយៈការវាស់មុខងារសរសៃប្រសាទដៃ-ជើង និងសាច់ដុំ។

គួរជ្រាបថា គ្រឿងស្រវឹង ឬស្រា គឺជាសារជាតិពុលម្យ៉ាងដែលត្រូវបានផលិតចេញពីម្សៅមេ វាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឱ្យមានការផ្លាស់ប្ដូរផ្នែកអារម្មណ៍ដល់អ្នកពិសា។ ស្រាធ្វើឱ្យប៉ះពាល់ ឬខូចខាតស្ទើរគ្រប់សរីរាង្គក្នុងខ្លួន ប្រសិនបើមានការទទួលទានច្រើនពេក។ លើសពីនេះ វាក៏នាំឱ្យមានការផ្លាស់ប្ដូរដំណើរការក្នុងសរីរាង្គ ទាំងរាងកាយ ខួរក្បាល ហើយក្នុងនោះអ្នកទទួលទានជាប់ អាចនាំឱ្យញៀនថែមទាំងផង៕



