ហួសថ្លែង! ថៃយកវត្តអារាមធ្វើជាឈ្នាន់នយោបាយ ផលិតយ័ន្តស.ង្គ្រា.មលើកតម្កើងអតីតមេទ័ពឈ្លានពាន ប៊ុនស៊ីន ផាតក្លាង
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីបាងកក៖ សារជាតិពិតនៃមហិច្ឆតាឈ្លានពាន និងការប៉ុនប៉ងប្លន់យកទឹកដីកម្ពុជា ពីសំណាក់ភាគីថៃនៅតែបន្ត និងស្តែងចេញយ៉ាងច្បាស់ក្រឡែត ដោយសូម្បីតែនៅក្នុងទីអារាមសាសនាក៏បង្កប់ទៅដោយន័យឈ្លានពាន និងលើកតម្កើងបុគ្គលល្មោភសង្គ្រាម ឈ្លានពានទឹកដីប្រទេសជិតខាងដោយឥតអៀនខ្មាស។ ថ្មីៗនេះ នៅវត្តប៉ាសិរីគុណារ៉ាម (วัด ป่าศรีคุณาราม) ស្ថិតក្នុងខេត្តឧត្តរធានី (ដែនដីកម្ពុជាលើ) បានប្រកាសរៀបចំបង្កើតគ្រឿងយ័ន្តសង្គ្រាមមួយ ដោយយករូបអតីតមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ គឺ លោក ប៊ុនស៊ីន ផាតក្លាង (บุญสิน พาดกลาง) ខ្មែរនិយមហៅឈ្មោះលោកថា [បាតឃ្លាំង] ទៅបោះពុម្ពប្រថាប់លើគ្រឿងយ័ន្ត ដើម្បីចែកជូនពុទ្ធបរិស័ទថៃ ក្នុងពិធីបុណ្យកឋិន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

សូមជម្រាបថា គំនិតផ្តួចផ្តើមនេះ កើតឡើងតាមការស្នើសុំពីសំណាក់សាមណសិស្សរបស់ព្រះភិក្ខុ ព្រះអាចារ្យ ប្រៈចក្រ (พระอาจารย์ ประจักษ์) និងអ្នកគាំទ្រអតីតមេទ័ពឈ្លានពានទឹកដីខ្មែរ ប៊ុនស៊ីន ផាតក្លាង។ គ្រឿងយ័ន្តនេះ មានរូបពាក់កណ្តាលខ្លួនរបស់ព្រះភិក្ខុ ព្រះអាចារ្យ ប្រៈចក្រ ជាមួយអក្សរចារឹក សម្គាល់ពិធីបុណ្យកឋិន និងឈ្មោះវត្ត។ ចំណែក ផ្ទៃខាងខ្នងមានរូបពាក់កណ្តាលខ្លួនរបស់អតីតមេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ព្រមទាំងឈ្មោះ។ ការបង្កើតគ្រឿងយ័ន្ត ដែលមានឈ្មោះថា លោកឪ ប្រៈចក្រ និងលោឪប៊ុនស៊ីន «หลวงพ่อประจักษ์ និងหลวงพ่อบุญสิน» ជំនាន់ទី១ ហាក់ឆ្លុះបញ្ចាំងពីគំនិតអប្បលក្ខណ៍ ដោយលើកតម្កើងបុគ្គលឈ្លានពានទឹកដីប្រទេសដទៃមកធ្វើជាអ្នកមានបុណ្យបារមីទៅវិញ។ គេនៅចាំបានថា ប៊ុនស៊ី ផាតក្លាង ជាអតីតមេបញ្ជាការយោធាថៃ ដែលធ្លាប់ឈរជើង និងដឹកនាំកងកម្លាំងប្រដាប់អាវុធថៃ បញ្ឆេះសង្គ្រាមឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ នៅតំបន់ប្រាសាទតាក្របី និងតំបន់ជុំវិញ តាមបណ្តោយព្រំដែន។ បុគ្គលរូបនេះ ក៏បានបញ្ជាឱ្យមានការបាញ់ប្រហារមកលើតំបន់ជនស៊ីវិលកម្ពុជារស់នៅ យ៉ាងសាហាវព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដែលមិនសក្តិសមនឹងទទួលបានកិត្តិយសជា អ្នកមានបារមី នោះឡើយ។

យ៉ាងណា អារាមថៃមួយនេះ បែរជាយកបុគ្គលល្មោភសង្គ្រាម បាញ់សម្លាប់ជីវិតមនុស្ស មកធ្វើជាទីសក្ការ ដែលជាឧបករណ៍នយោបាយបម្រើឱ្យការឈ្លានពានទឹកដីប្រទេសកម្ពុជាទៅវិញ។ យ័ន្តនេះ ក៏ជាសារផ្លុំត្រចៀក ដើម្បីលើកទឹកចិត្តក្រុមជាតិនិយមជ្រុលថៃ ឱ្យលើកតម្កើងអតីតមេយោធាឈ្លានពានរូបនេះ ទៅដល់អ្នកបន្តវេនរបស់ខ្លួនផងដែរ។ សូមជម្រាបថា ក្រៅពីមានរូបអតីតមេយោធា វត្តថៃមួយនេះ ថែមទាំងប្រកាសចែកជូនផ្ទាំងយ័ន្ត ដែលមានឈ្មោះថា “ชนะศึก มงคล มหาลาภ” ឬមានន័យជាខេមរភាសាថា «យ័ន្តជ័យជម្នះនៃសង្គ្រាម» ថែមទៀតផង។ សកម្មភាពទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ភាគីថៃនៅតែមិនទាន់បោះបង់ចោលនូវគំនិតបង្កសង្គ្រាម និងឈ្លានពានទឹកដីខ្មែរម្ដងណាឡើយ រហូតហ៊ានប្រើប្រាស់ជំនឿសាសនាធ្វើជាឈ្នាន់នយោបាយ និងការលើកតម្កើងបុគ្គលដែលមានគំនិតសង្គ្រាមនិយមបែបនេះ៕

អតីតយោធភូមិភាគ២ថៃលោក ប៊ុនស៊ីន ផាតក្លាង
អតីតយោធភូមិភាគ២ថៃលោក ប៊ុនស៊ីន ផាតក្លាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត