ថៃ ចេញបទបញ្ញត្តិថ្មី បណ្តេញជនបរទេសល្មើសច្បាប់ចេញពីប្រទេស
ហៀប ស៊ីថេត
មួយម៉ោងមុន

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានចុះហត្ថលេខាលើបទបញ្ញត្តិថ្មីមួយ ស្តីពីការបណ្តេញជនបរទេសល្មើសច្បាប់ចេញពីប្រទេសថៃ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះតទៅ...។

លោក អនុទីន ឆានវីរគុល 
លោក អនុទីន ឆានវីរគុល 

បទបញ្ជាថ្មីនេះ ផ្តល់អំណាចឱ្យក្រសួងមហាផ្ទៃថៃ អាចចេញដីកាបណ្តេញជនបរទេសទាំងហ្លាយណាដែលចូល ឬរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់, ធ្វើការ ឬប្រកបអាជីវកម្មដោយគ្មានការអនុញ្ញាត, ក្លែងបន្លំ ឬប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ, និងប្រព្រឹត្តបទល្មើស ដែលមានទោសពន្ធនាគារចាប់ពី៥ឆ្នាំឡើងទៅ។ ជនបរទេសដែលត្រូវបានតុលាការកាត់ទោស នឹងត្រូវបណ្តេញចេញភ្លាមៗ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគាររួចរាល់។

ទោះជាយ៉ាងណា បទបញ្ញត្តិនេះតម្រូវឱ្យអាជ្ញាធរគិតគូរភាពម្ចាស់ការ លើសិទ្ធិមនុស្ស ច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ថៃ។ ជាទូទៅ ជនដែលត្រូវបណ្តេញចេញ នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមនៃសញ្ជាតិរបស់ពួកគេ។ ប្រសិនបើមិនអាចបញ្ជាក់សញ្ជាតិបានទេ ពួកគេអាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសដែលពួកគេបានរាយការណ៍ថា បានរស់នៅចុងក្រោយ មុនពេលចូលមកប្រទេសថៃ។ ប្រទេសផ្សេងទៀត ឬអង្គការអន្តរជាតិ អាចដាក់ពាក្យស្នើសុំតាមច្រកទូតក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីមានដីកាបណ្តេញចេញ ដើម្បីទទួលយកបុគ្គលនោះទៅកាន់ប្រទេសរបស់ខ្លួន ឬប្រទេសទីបី។ ភាគីដែលដាក់ពាក្យស្នើសុំ ត្រូវតែយល់ព្រមរ៉ាប់រងរាល់ចំណាយទាំងឡាយ ដែលពាក់ព័ន្ធនឹងការថែទាំ និងការបញ្ជូនបុគ្គលរូបនោះ។ ជាមួយគ្នា ជនដែលត្រូវបណ្តេញចេញ ក៏ត្រូវតែផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត