
រាជធានីភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុង «ផ្សារនាគមាស» ដែលស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បណ្ដាលឱ្យតូបលក់ដូររបស់អាជីវករជាង២០០កន្លែង ត្រូវបានខូចខាតទាំងស្រុង....។ រហូតដល់ម៉ោង៤កន្លះល្ងាច សមត្ថកិច្ចជំនាញ ក៏អាចគ្រប់គ្រងអគ្គិភ័យនេះបានទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍របស់ពលរដ្ឋអំពីករណីអគ្គិភ័យឆាបឆេះនៅផ្សារនាគមាស ភ្លាមៗ លោកបានបញ្ជាកងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រថយន្ត ឬទីទាំងផ្សេងទៀត ដែលនៅក្បែរនោះ។ កម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៨គ្រឿង។

ជុំវិញករណីអគ្គិភ័យខាងលើ អណ្ដាតភ្លើងបានលេបត្របាក់តូបរបស់អាជីវករចំនួន២១១តូប រួមនឹងសម្ភាររបស់អាជីវករជាច្រើនទៀត។ ចំពោះមូលហេតុនៃការឆាបឆេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕










