ប្រទេសរុស្ស៊ី ប្រឈមនឹង​វិបត្ដិប្រេងកាន់តែធ្ងន់ធ្ងរ ចំពេលទិន្នផលផលិតថយចុះ៧០ភាគរយ
S
Sinuon Nop
មួយម៉ោងមុន

រដ្ឋធានីមូស្គូ៖ ប្រភពពីវិស័យឧស្សាកម្មប្រេងចំនួន២ បានរាយការណ៍​ អំពី​​ការផលិតប្រេងសាំងរបស់រុស្ស៊ី បានធ្លាក់ចុះ រហូតដល់ប្រហែល៧0ភាគរយ នៃកម្រិតប្រើប្រាស់ក្នុងស្រុក នៅចុងខែសីហានេះ ​បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់កងទ័ពអ៊ុយក្រែន រហូតធ្វើឲ្យ​​រោងចក្រចម្រាញ់ប្រេងធំៗរបស់ប្រទេសមហាអំណាចយោធាកំពូលលំដាប់ទី២របស់ពិភពលោក ​បានផ្អាកប្រតិបត្តិការ។ នេះបើតាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែសីហា។

កងទ័ពអ៊ុយក្រែន ​បាននិងកំពុងតែ​បង្កើន​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​សំខាន់ៗរបស់​រុស្ស៊ី​ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមាន​​គោលបំណង​ទប់ស្កាត់​ប្រាក់​ចំណូល​របស់រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ សម្រាប់យកមក​​ធ្វើសង្គ្រាម​។ ការខ្វះខាតប្រេងឥន្ធនៈ បានវិលត្រឡប់ទៅកាន់តំបន់នានារបស់ប្រទេសរុស្ស៊ីវិញ នៅក្នុងខែសីហានេះ បន្ទាប់ពីមានស្ថានភាពវិបត្ដិប្រេង មានភាពល្អប្រសើរឡើងវិញមួយរយៈ កាលពី​ចុងខែកក្កដា ខណៈ​អាជ្ញាធរមូលដ្ឋានមួយចំនួន បានចាប់ផ្តើមបន្ធូរបន្ថយ ឬលុបចោលការរឹតបន្តឹង លើការលក់ប្រេងឥន្ធនៈ។

បើតាមប្រភពនានា បានឱ្យដឹង ថា ការផលិតប្រេងសាំង នៅចុងខែសីហានេះ បានធ្លាក់ចុះដល់កម្រិតដូចគ្នា ដែលបានមើលឃើញ កាលពីដើមខែកក្កដា នៅក្នុងកម្រិតកំពូល សម្រាប់រលកទី១មួយ នៃវិបត្តិប្រេងឥន្ធនៈដែលបាន​កើតឡើង ចាប់តាំងពីខែឧសភា។

នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់កងទ័ពអ៊ុយក្រែន បានបង្កើនការវាយប្រហារ និងបញ្ឈប់ដល់ប្រតិបត្តិការ នៅក្នុងរោងចក្រចម្រាញ់ប្រេងសំខាន់ៗ​​ចំនួន៣  រួមទាំងរោងចក្រនៅ Perm, Nizhny Novgorod និង Yaroslavl ដែលជារោងចក្រ​ផលិតប្រេងសាំងដ៏ធំបំផុត នៅក្នុងប្រទេសរុស្ស៊ី៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត