វៀតណាម ខឹងចិនដាច់ក្បាលដាច់កន្ទុយ ជុំវិញសកម្មភាពសាងសង់សំណង់ថ្មីនៅប្រជុំកោះប៉ារ៉ាសែល
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម បានចេញមុខសម្ដែងការខឹងសម្បា និងប្រឆាំងដាច់ខាត ចំពោះសកម្មភាពរបស់បរទេសនៅប្រជុំកោះប៉ារ៉ាសែល (Paracel) ស្ថិតក្នុងតំបន់សមុទ្ទចិនខាងត្បូង បន្ទាប់ពីលេចធ្លាយរូបភាពផ្កាយរណប បង្ហាញពីការសាងសង់សំណង់ថ្មីៗរបស់ចិន នៅលើកោះជម្លោះមួយនេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាំ ធូហ័ង (Pham Thu Hang) បានថ្លែងថា វៀតណាមប្រឆាំងដាច់ខាត និងទាមទារឱ្យចិនបញ្ឈប់សកម្មភាព រំលោភបំពាននេះជាបន្ទាន់ ហើយមិនត្រូវឱ្យកើតមានឡើងជាថ្មីទៀតឡើយ។ រូបភាពផ្កាយរណប បានចង្អុលបង្ហាញពីការដំឡើងគ្រឿងបរិក្ខារថ្មីៗ នៅលើកោះយ៉ាហ្កុង (Yagong) ដែលវៀតណាម ហៅ កោះបាបា (Ba Ba)។ ភាគីវៀតណាម បានគូសបញ្ជាក់ថា ខ្លួនមានភស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រាន់ ដើម្បីអះអាងពីអធិបតេយ្យភាពលើប្រជុំកោះប៉ារ៉ាសែល ដោយចាត់ទុកសកម្មភាពទាំងឡាយណា ដែលគ្មានការអនុញ្ញាតពីវៀតណាមថាជា «អំពើខុសច្បាប់ និងទុកជាមោឃៈ»។

លោកស្រី ផាំ ធូហ័ង 
លោកស្រី ផាំ ធូហ័ង 

សូមជម្រាបថា ប្រជុំកោះប៉ារ៉ាសែល ត្រូវបានកងទ័ពចិនវាយឆ្មក់ដណ្តើមយក និងកាន់កាប់ តាំងពីឆ្នាំ១៩៧៤ ពីកងទ័ពជើងទឹកវៀតណាមខាងត្បូង។​ ក្រៅពីនេះ ប្រទេសវៀតណាម ក៏បានផ្លាស់ប្ដូរទៅពង្រីកបណ្តាញមូលដ្ឋានផ្ទាល់ខ្លួន នៅប្រជុំកោះស្ព្រាត់លី (Spratlys) ដែលស្ថិតនៅភាគខាងត្បូងផងដែរ ខណៈប្រជុំកោះនេះ និងដែនទឹកនៅក្បែរនោះ បានក្លាយជាសាច់មួយដុំធំ ដែលត្រូវបានទាមទារអធិបតេយ្យភាព ដោយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត