អូស្ត្រាលី-វៀតណាម រឹតចំណងមិត្តភាពកាន់តែស្អិតល្មួត និងស៊ីជម្រៅ
ហៀប ស៊ីថេត
8 ម៉ោងមុន

រដ្ឋធានីកង់ប៉េរ៉ា៖ អូស្ត្រាលី និងវៀតណាម បានអះអាងនៅថ្ងៃអង្គារទី១១ ខែសីហា ថា ភាគីទាំង២បានព្រមព្រៀងគ្នាក្នុងការរឹតចំណង និងពង្រឹង«កិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត...។

លោក តូ ឡឹម (ឆ្វេង) និងលោក អាន់ថូនី អាល់បាណេស
លោក តូ ឡឹម (ឆ្វេង) និងលោក អាន់ថូនី អាល់បាណេស

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស (Anthony Albanese) បានសង្កត់ធ្ងន់ថា ៖«វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់របស់យើង ហើយកត្តានេះបានបង្កើតឱកាសយ៉ាងច្រើនសម្រាប់អូស្ត្រាលី។ យើងកំពុងរឹតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ ដោយមានប្រជាជនសិក្សា ធ្វើដំណើរកម្សាន្ត និងធ្វើអាជីវកម្មរវាងអូស្ត្រាលី និងវៀតណាម ច្រើនជាងពេលណាៗទាំងអស់។ ហើយយើងកំពុងបន្តធ្វើការងាររួមគ្នា ដើម្បីឆ្ពោះទៅរកតំបន់មួយដែលមានសន្តិភាព និងស្ថិរភាព»។

លោក អាន់ថូនី បានលើកឡើងនៅក្នុងថ្លែងការណ៍រួមជាមួយលោក តូ ឡឹម (To Lam) មេដឹកនាំកំពូលវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលីថា ប្រទេសទាំង២ បានសម្ដែងការព្រួយបារម្ភអំពីការអនុវត្តពាណិជ្ជកម្មតឹងរ៉ឹង និងការរឹតត្បិតផ្សេងៗ ដែលបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ សេចចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ភាគីទាំង២ បានព្រមព្រៀងគ្នាធ្វើការរួមគ្នា ដើម្បីគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យសំខាន់ៗ រួមមាន៖ រ៉ែសំខាន់ៗ បន្ទះឈីប និងថាមពលស្អាត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត