សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីរត់ពន្ធថ្នាំញៀនជិត១ពាន់គ្រាប់ និងអាវុធកែច្នៃច្រើនដើម
ហាក់ អ៊ីឌី
19 ម៉ោងមុន

ក្រុងព្រះវិហារ៖ កម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនមនុស្សចំនួន៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត១០០០គ្រាប់ ស្ថិតនៅភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ...។

ផ្អែកតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ធ្វើការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់។ 

ជាមួយគ្នានេះផងដែរ អាជ្ញាធរបានបន្តធ្វើការដកហូតវត្ថុតាង ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន (WY) ចំនួន៧៧៤គ្រាប់, អាវុធកែច្នៃចំនួន៣ដើម រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ៤នាក់ និងវត្ថុតាងជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើស ក៏ដូចជាសម្ភារខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត