ប្រមុខ​ចារកម្មអាម៉េរិក ហោះទៅជាន់ដីរុស្ស៊ីស្ងាត់ៗ តើមានផែនការសម្ងាត់អ្វីនៅពីក្រោយ?
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលរដ្ឋធានីវ៉ាស៊ីន និងរដ្ឋធានីមូស្គូ ជាប់គាំងក្នុងវិបត្តិការទូត នាយកទីភ្នាក់ងារចារកម្មអាម៉េរិក (ឬ CIA) លោក ចន រ៉ាត់ឃ្លីហ្វ (John Ratcliffe) បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ូស្គូដោយស្ងាត់ៗ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ នេះបើតាមការទម្លាយឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាម៉េរិក...។

លោក ចន រ៉ាត់ឃ្លីហ្វ 
លោក ចន រ៉ាត់ឃ្លីហ្វ 

ការបោះជំហានឈានជើងចូលទឹកដីរុស្ស៊ី នាពេលនេះ គឺជាបេសកកម្មដំបូងបំផុតរបស់ប្រមុខចារកម្មកំពូលអាម៉េរិក គិតចាប់តាំងពីអតីតនាយក CIA លោក វីល្លៀម បឺនស៍ (William Burns) បានធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺប្រហែល៣ខែ នៅមុនពេលមេដឹកនាំវិមានក្រឹមឡាំងរូបនេះ​ បានបើកការវាយប្រហារទ្រង់ទ្រាយធំ ​​ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ បណ្តាញព័ត៌មានអន្តរជាតិធំៗ មិនបានទម្លាយនោះទេថា លោក រ៉ាត់ឃ្លីហ្វ ត្រូវជួបមុខមន្ត្រីជាន់ខ្ពស់ នៃវិមានក្រឹមឡាំងរូបណា ហើយចរចាគ្នាអំពីអ្វីខ្លះ។ ដំណើរទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើលនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើឡើង បន្ទាប់ពីអាម៉េរិកបានប្រកាសព្រមានធ្ងន់ៗ ទៅកាន់បណ្តាប្រទេសទាំងអស់ឱ្យផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ជាបន្ទាន់ បើពុំនោះទេ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់បន្សំ។ វិធានការក្ដៅនេះ គឺជាការបង្កើនសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធានីតេហ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដែលលោកប្រធានាធិបតី ត្រាំ បានចាប់ផ្តើមបើកការវាយប្រហារ កាលពីខែកុម្ភៈ។

បច្ចុប្បន្ន រុស្ស៊ី និងអ៊ីរ៉ង់ កំពុងក្រសោបសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការយោធា សេដ្ឋកិច្ច និងការទូតយ៉ាងស៊ីជម្រៅ។ សូមជម្រាបថា អ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូនប្រយុទ្ធឱ្យក្រុងម៉ូស្គូ ដើម្បីប្រកួតប្រជែង ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយកាលពីខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានចោទប្រកាន់រុស្ស៊ី ថា បានបញ្ជូន​បច្ចេកវិទ្យាដ្រូនទាំងនោះត្រឡប់ទៅឱ្យអ៊ីរ៉ង់វិញ។ ផ្អែកលើការវាយតម្លៃពីចារកម្មរបស់អ៊ុយក្រែន រុស្ស៊ីបានជួយជ្រោមជ្រែងអ៊ីរ៉ង់ ដោយផ្តល់រូបភាពរចនាសម្ព័ន្ធរថយន្តរ៉ាដាតាមរដូវកាល ដើម្បីប្រើប្រាស់ជាគោលដៅវាយប្រហារលើទីតាំងទ័ពអាម៉េរិក នៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋធានីម៉ូស្គូបានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពីការផ្ដល់ជំនួយគ្រឿងសឹក​ទាំងនេះ ហើយបានប្រកាសក្តែងៗថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជ្រោមជ្រែងដោះស្រាយវិបត្តិជម្លោះ រវាងអាម៉េរិក និងអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត