សង្គ្រាមពាណិជ្ជកម្មក្ដៅគគុក! កាណាដា ប្រកាសវាយបកដាក់ពន្ធលើទំនិញអាម៉េរិកវិញ ក្រោយការចរចាបរាជ័យ
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីអូតាវ៉ា៖ រដ្ឋាភិបាលកាណាដា បានប្រកាសដាក់ពន្ធសងសឹកលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបរាជ័យ ហើយរដ្ឋធានីវ៉ាស៊ីនតោនចាប់ផ្តើមប្រមូលពន្ធ៥០ភាគរយ លើទំនិញកាណាដាក្រោមតម្លៃ២០ពាន់លានដុល្លារអាម៉េរិក...។

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានថ្លែងថា កាណាដានឹងប្រមូលពន្ធសងសឹកស្មើៗគ្នា«មួយដុល្លារ សងមួយដុល្លារ»ចាប់ពីថ្ងៃទី៨ ខែកញ្ញា តទៅ ដោយតម្រង់ទៅលើវិស័យដែកថែប ផលិតផលទឹកដោះគោ និងគ្រឿងអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក ដើម្បីការពារកម្មករ ក្រុមហ៊ុន និងកសិករក្នុងស្រុក។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញកាណាដាជាច្រើនមុខ ដូចជា សម្លៀកបំពាក់ គ្រឿងសង្ហារិម ស៊ីម៉ង់ត៍ ស្រាទំពាំងបាយជូរ និងឧបករណ៍កីឡា។ លោក ត្រាំ បានប្រតិកម្មភ្លាមៗលើបណ្តាញសង្គម Truth Social ដោយចោទប្រកាន់ថា កាណាដាចង់បានអត្ថប្រយោជន៍ដូចជាជារដ្ឋមួយរបស់សហរដ្ឋអាម៉េរិក ដោយមិនព្រមចូលជារដ្ឋផ្លូវការ ហើយបានទារពន្ធយ៉ាងច្រើនលើកសិករអាម៉េរិក ជាច្រើនឆ្នាំមកហើយ។

លោក ម៉ាក ខានី
លោក ម៉ាក ខានី

លោក ខានី បានបញ្ជាក់ថា ការចរចាបានទទួលរងការបរាជ័យ ដោយខាងសហរដ្ឋអាម៉េរិក បន្ថែមលក្ខខណ្ឌថ្មីៗនៅនាទីចុងក្រោយ ដែលអយុត្តិធម៌ និងមិនចំណេញខាងសេដ្ឋកិច្ច។ លក្ខខណ្ឌទាំងនោះរួមមាន ការរឹតត្បិតសមត្ថភាពកាណាដា ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ព្រមទាំងការគំរាមកំហែងដែលប៉ះពាល់ដល់ភាសាបារាំង និងវប្បធម៌ប្រចាំតំបន់ Quebec។ លោក ម៉ាក ខានី បានបញ្ជាក់យ៉ាងច្បាស់ថា កាណាដា មិនអាចទទួលយកសំណើទាំងនោះបានទេ ហើយលោកនឹងខិតខំស្វែងរកដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តយោធាថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារសហរដ្ឋអាម៉េរិកវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត