អ៊ីរ៉ង់ព្រមានវាយប្រហារក្រុមហ៊ុនអាម៉េរិក និងចាត់ទុកប្រទេសជិតខាងជា«សត្រូវ» ប្រសិនចូលរួមដាក់ទណ្ឌកម្ម
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីតេអេរ៉ង់៖ លោក មូហ៍សេន រ៉េហ្សាអ៊ី Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ បានចេញមុខព្រមានប្រទេសជិតខាងក្នុងតំបន់កុំឱ្យចូលរួមក្នុងយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដោយបានគំរាមវាយប្រហារលើផ្លូវដឹកជញ្ជូនប្រេង និងក្រុមហ៊ុនអាជីវកម្មរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ ស្របពេលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បន្តអះអាងថា ច្រកសមុទ្ទហ័រមូស្សគឺជា«ដែនដីថ្មីរបស់អាម៉េរិក»...

លោក មូហ៍សេន រ៉េហ្សាអ៊ី (Mohsen Rezaei)
លោក មូហ៍សេន រ៉េហ្សាអ៊ី (Mohsen Rezaei)

នៅក្នុងបទសម្ភាស លោក រ៉េហ្សាអ៊ី ដែលជាអតីតមេបញ្ជាការជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសជិតខាងចូលរួមក្នុងទណ្ឌកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក នោះអ៊ីរ៉ង់នឹងចាត់ទុកពួកគេជា«សត្រូវ» ហើយនឹងតម្រង់ទិសដៅវាយប្រហារលើផលប្រយោជន៍ និងផ្លូវដឹកជញ្ជូនប្រេងជំនួសរបស់ពួកគេ។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់បានវាយប្រហារតែលើមូលដ្ឋានយោធាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើសម្ពាធសេដ្ឋកិច្ចនៅតែបន្ត រដ្ឋធានីតេអេរ៉ង់ នឹងបើកការវាយប្រហារលើក្រុមហ៊ុនប្រេង និងអាជីវកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលស្ថិតនៅជុំវិញតំបន់

ការប្រកាសអាសន្ននេះ កើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បង្កើនយុទ្ធនាការ «Operation Economic Fury» ដើម្បីផ្តាច់ប្រភពហិរញ្ញវត្ថុអ៊ីរ៉ង់ ដោយបានអំពាវនាវឱ្យប្រទេសនានា (រួមទាំងចិន) បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ព្រមទាំងបានលើកឡើងជាញឹកញាប់អំពីការគ្រប់គ្រង និងប្រកាសយកច្រកសមុទ្ទហ័រមូស្សជាដែនដីរបស់សហរដ្ឋអាម៉េរិក។ ច្រកសមុទ្ទនេះ ធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង១ភាគ៥ នៃប្រេងពិភពលោក មុនពេលសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ៕

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត