ក្រសួងជំនាញប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈព្យុះចំនួន៤កើតឡើងព្រមៗគ្នា ដែលអាចមានឥទ្ធិពលមកលើកម្ពុជារហូតដល់ថ្ងៃ២៩សីហា
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ឱ្យពលរដ្ឋទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ។ ការអំពាវនាវរបស់ក្រសួង ធ្វើឡើងក្រោយព្យាករឃើញ កម្ពុជាអាចមានភ្លៀងធ្លាក់រហូតដល់ ៦០ភាគរយ ដោយសារសម្ពាធទាបកើតមានលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះចំនួន៤..។

រូបភាពតំណាង
រូបភាពតំណាង

ព្យុះទាំង៤នេះ រួមមាន៖ ព្យុះអាតសានី ព្យុះណារ៉ា ព្យុះហ្កាណាវី និងព្យុះសូដេល ដែលវិវត្តខ្លួនក្លាយទៅជាព្យុះសង្ឃរា កំពុងមានឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្ទបេងហ្កាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងលើកម្ពុជាផ្ទាល់។ ក្រសួងជំនាញមួយនេះ ពន្យល់ថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំង៤ ប៉ុន្តែអាចទទួលឥទ្ធិពលតាមរយៈប្រព័ន្ធមូសុង បណ្តាលឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្ដប់លើផ្ទៃដី ៤០ភាគរយ

រូបភាពតំណាង
រូបភាពតំណាង

តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី ៦០ភាគរយតំបន់មាត់សមុទ្ទ៖ រលកសមុទ្ទបោកបក់ខ្លាំងដែលមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ១,៧៥ម៉ែត្រ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី ៦០ភាគរយ។ ផ្អែកលើកាព្យាករទាំងនេះ ក្រសួង ប្រាប់សាធារណជនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសពេលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត