ព្យុះកើតថ្មីឈ្មោះ «ដូលហ្វីន» អាចធ្វើឱ្យកម្ពុជាមានភ្លៀងរហូតដល់ដើមខែសីហា
អុន សម្ផស្ស
28 កក្កដា 2026 12:00 PM

រាជធានីភ្នំពេញ៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយសារទទួលឥទ្ធិពលព្យុះថ្មីទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្ទបេងហ្កាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​...។

ក្រសួងព្យាករថា ទោះកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះដូលហ្វីននេះ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្ដប់លើផ្ទៃដី ៤០ភាគរយនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៥០ភាគរយ

នៅតំបន់មាត់សមុទ្ទ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០ភាគរយ។ រលកសមុទ្ទបោកបក់ខ្លាំងដែលមានកម្ពស់កន្លះម៉ែត្រម៉ែត្រ ទៅជាង១,៧០ម៉ែត្រ។​ ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសពេលធ្វើដំណើរ មិនថាតាមផ្លូវគោក ឬផ្លូវទឹកឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត