ម៉ោង៥ល្ងាចនេះ ក្រុមបាល់ទះឈុត A កម្ពុជា ឬក្លិបបាល់ទះ MBSA ម្ចាស់ពានរង្វាន់បាល់ទះអន្តរជាតិសម្ដេចធិបតី រដូវកាលទី២

រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រុមបាល់ទះទាំង៤ប្រកួតវិលជុំសន្សំពិន្ទុ និងឆ្លងកាត់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញមក ពេលនេះ ក្រុមបាល់ទះឈុត A កម្ពុជា នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទះអន្តរជាតិ «សម្ដេចធិបតី រដូវកាលទី២» ជាមួយក្លិបបាល់ទះ MBSA របស់ប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៥ល្ងាចនេះហើយ...។

សូមជម្រាបថា ក្រុមបាល់ទះឈុត A កម្ពុជា បានយកឈ្នះលើក្លិបបាល់ទះដុងណៃ (Dong Nai) របស់វៀតណាម ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងមកជួបក្លិបបាល់ទះ MBSA មកពីប្រទេសម៉ាឡេស៊ី ដែលបានយកឈ្នះក្រុមបាល់ទះយុវជនអាយុក្រោម២០ឆ្នាំកម្ពុជា(ឈុតB) ដោយលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ទី២២សីហាម្សិលមិញដូចគ្នា។ ក្រុមចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតគ្នានៅថ្ងៃអាទិត្យទី២៣សីហានេះ ដោយក្រុមបាល់ទះយុវជនអាយុក្រោម២០ឆ្នាំកម្ពុជា(ឈុតB) ប្រកួតជាមួយក្លិបបាល់ទះដុងណៃ (Dong Nai) របស់វៀតណាម នៅវេលាម៉ោង១៥ៈ០០នាទី ដណ្តើមយកមេដាយសំរឹទ្ធ និងក្រុមបាល់ទះឈុត A កម្ពុជា ជួបក្លិបបាល់ទះ MBSA នៅវេលាម៉ោង១៧ៈ០០នាទីល្ងាចដណ្តើមយកពានជើងឯក។  

តើក្រុមបាល់ទះឈុត A កម្ពុជា អាចគ្រងជើងឯកពានរង្វាន់បាល់ទះអន្តរជាតិ «សម្ដេចធិបតី រដូវកាលទី២» ជាលើកទី២ បានដែរទេ..? ខណៈកាលពីប្រកួតវិលជុំសន្សំពិន្ទុ ក្រុមបាល់ទះឈុត A កម្ពុជា ក៏បានយកឈ្នះក្លិបបាល់ទះ MBSA របស់ប្រទេសម៉ាឡេស៊ី ម្ដងរួចមកហើយ ដោយលទ្ធផល ៣-១។ ដូច្នេះ សម្រាប់ការប្រកួតល្ងាចនេះ អ្នកគាំទ្រវិស័យបាល់ទះនៅកម្ពុជា ជឿជាក់ថា ក្រុមបាល់ទះឈុត A កម្ពុជា នឹងធ្វើបានល្អជាបន្តទៀតមិនខាន។ តស់..ដើម្បីលើកទឹកចិត្តក្រុមអត្តពលិកបាល់ទះកម្ពុជាយើងទាំងអស់គ្នា សូមកុំភ្លេចទៅទស្សនា...៕

ក្រុមបាល់ទះឈុត A កម្ពុជា ឈ្នះក្លិបបាល់ទះដុងណៃ របស់វៀតណាម ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  
ក្រុមបាល់ទះឈុត A កម្ពុជា ឈ្នះក្លិបបាល់ទះដុងណៃ របស់វៀតណាម ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  
ក្លិបបាល់ទះ MBSA ឈ្នះក្រុមបាល់ទះយុវជនអាយុក្រោម២០ឆ្នាំកម្ពុជា(ឈុតB) ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  
ក្លិបបាល់ទះ MBSA ឈ្នះក្រុមបាល់ទះយុវជនអាយុក្រោម២០ឆ្នាំកម្ពុជា(ឈុតB) ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត