មន្ត្រីជំនាញ ចុះវាយកម្ទេចឡធ្យូងខុសច្បាប់ចំនួន២ នៅស្រុកអូរគ្រៀងសែនជ័យ

ខេត្តក្រចេះ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញ បានចុះបង្ក្រាប និងវាយកម្ទេចឡធ្យូងចំនួន២ នៅទីតាំង២ផ្សេងគ្នា ក្នុងឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ លោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃសំបូរ បានដឹកនាំកងកម្លាំងសហគមន៍អូរគ្រៀងចំនួន៨នាក់ ចុះអនុវត្តការងារបង្ក្រាបនេះ។

លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ អះអាងថា ការរកឃើញ និងការវាយកម្ទេចចោលឡទាំង២ទីតាំង គឺដើម្បីទប់ស្កាត់ការផលិតធ្យូងខុសច្បាប់នៅក្នុងតំបន់ការពារ។ ចំណែកមន្ត្រីជំនាញ លើកឡើងថា ការចុះបង្ក្រាបនេះ គឺជាការទប់ស្កាត់សកម្មភាពដែលបង្កផលប៉ះពាល់ដល់ព្រៃឈើ និងបរិស្ថានក្នុងភូមិសាស្ត្រខេត្តក្រចេះ៕
រាយការណ៍ដោយលោក សារី ណែត ទីភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ប្រចាំខេត្តក្រចេះ






អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


