របាំងស្បៃមុងប្រវែងជាង១,៦ពាន់ម៉ែត្រ ត្រូវអាជ្ញាធរខេត្តក្រចេះរុះរើចោល
ហាក់ អ៊ីឌី
12 ម៉ោងមុន

ខេត្តក្រចេះ៖ របាំស្បៃមុងជាង១ពាន់ម៉ែត្រ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅរុះរើចោល នៅបឹងក្បាលខ្មោច និងបឹងវែង ស្ថិតក្នុងឃុំចំបក់ និងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦....។

ឧបករណ៍នេសាទល្មើសច្បាប់ ដែលត្រូវបានបំផ្លាញចោល រួមមាន របាំងព្រួលស្បៃមុងចំនួន១៥ខ្សែ ប្រវែងសរុប១,៦ពាន់ម៉ែត្រ ស្បៃមុងចំនួន១៧មាត់លូ និងបង្គោលចម្រឹងឫស្សីចំនួន២៥៥ដើម។ ជាមួយគ្នា កម្លាំងសមត្ថកិច្ចក៏បានលែងត្រីចម្រុះទម្ងន់ប្រមាណ១០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ ការបង្ក្រាបនេះ គឺជាការចូលរួមពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ដើម្បីការពារធនធានជលផល និងរក្សាប្រភពធនធានធម្មជាតិឱ្យបានគង់វង្ស៕

រាយការណ៍ដោយលោក សារី ណែត ទីភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ប្រចាំខេត្តក្រចេះ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត