រុស្ស៊ីបើកការវា.យប្រ.ហារផ្ទួនៗលើផ្សារទំនើបអ៊ុយក្រែន ផ្តា.ច់ជី.វិតមនុស្ស១៦នាក់ និង១៣០នាក់រងរបួ.ស
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីកៀវ៖ មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ និងជាង១៣០នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃទី២១ ខែសីហា ដោយសារដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿងបានហោះសម្រុកទៅវាយប្រហារលើផ្សារទំនើបមួយកន្លែងនៅកណ្តាលប្រទេសអ៊ុយក្រែន ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ហៅថាជា«អំពើព្រៃផ្សៃ» ហើយប្តេជ្ញាឆ្លើយតបវិញដាច់ខាត

មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា កុមារចំនួន២២នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស នៅក្នុងការវាយលើទីក្រុង គ្រីវី រីហ៍ (Kryvyi Rih) ដែលជាស្រុកកំណើតរបស់លោក ហ្សេឡេនស្គី។ ក្នុងនោះ មានមនុស្ស២៩នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំងកុមារ៥នាក់ ខណៈរូបភាពបង្ហាញពីផ្សែងខ្មៅហុយចេញពីអគារឧស្សាហកម្មដ៏ធំមួយផងដែរ។ លោក ហ្សេឡេនស្គី បានហៅការវាយប្រហារនេះថាជា «អំពើគ្មានមេត្តាបំផុត»។ លោកបន្តថា ៖«ការវាយប្រហារបែបនេះគឺជាអំពើភេរវកម្ម។ យើងនឹងឆ្លើយតបវិញយ៉ាងពិតប្រាកដ»។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានទទូចសុំពិភពលោកទាំងមូល រួមគ្នាទាមទារឱ្យរុស្ស៊ីទទួលខុសត្រូវ។

នៅក្នុងការវាយប្រហារដោយឡែកមួយទៀត នៅថ្ងៃទី២១សីហាដដែល មានមនុស្សយ៉ាងហោចណាស់៤នាក់ ក្នុងនោះមានកុមារ ៣នាក់ ត្រូវបានសម្លាប់ និងស្ត្រីម្នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី នៅក្នុងតំបន់មីកូឡេហ្វ (Mykolaiv) ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ សូមជម្រាបថា រុស្ស៊ីកំពុងបង្កើនសង្គ្រាមផ្លូវអាកាសលើអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នាមានរយៈពេល៤ឆ្នាំកន្លះមកហើយ។ ជាការសងសឹក អ៊ុយក្រែនក៏បានបង្កើនការវាយប្រហាររបស់ខ្លួនលើប្រទេសរុស្ស៊ីវិញដែរ ដោយតម្រង់ទិសដៅលើទីតាំងប្រេង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីព្យាយាមកាត់បន្ថយសមត្ថភាពធ្វើសង្គ្រាមរបស់រដ្ឋធានីម៉ូស្គូ៕

 វ៉ូឡូឌីមៀ ហ្សេឡេនស្គី
 វ៉ូឡូឌីមៀ ហ្សេឡេនស្គី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត