ថៃរងទុក្ខផ្ទួនៗ! ទឹកជំនន់ទើបតែស្រកចុះបានបន្តិច អ្នកជំនាញក៏ព្យាករថា ព្យុះកំណាចប្រហែល៩ អាចនឹងវា.យប្រ.ហារ
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ ជំនន់ទឹកភ្លៀងនៅខេត្តណាន (Nan) និងខេត្តសុខោទ័យ (Sukhothai) បានចាប់ផ្តើមស្រកចុះបន្តិច ប៉ុន្តែអាចនឹងមានភ្លៀងវិញ នៅតាមតំបន់មួយចំនួន ចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ខណៈព្យុះប្រហែល៧ទៅ៩ អាចនឹងបោលបោកបក់កាត់ប្រទេសថៃបន្ថែមទៀត។ នេះជាការព្រមានពីលោក សេរី សុប្រាទិត្យ (Seree Supratid) អ្នកជំនាញផ្នែកបរិស្ថាន និងគ្រោះមហន្តរាយ។

លោក សេរី សុប្រាទិត្យ, រូបភាព៖ The Nation
លោក សេរី សុប្រាទិត្យ, រូបភាព៖ The Nation

លោក សេរី បានថ្លែងនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា បរិមាណទឹកភ្លៀងត្រូវបានរំពឹងថា នឹងថយចុះជាបណ្តើរៗរហូតដល់ចុងខែសីហា។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌអាកាសធាតុនៅតែត្រូវការការតាមដានយ៉ាងយកចិត្តទុកដាក់នៅថ្ងៃទី២៥ ដល់២៦ ខែសីហា និងម្ដងទៀតនៅជុំវិញថ្ងៃទី២៩ ខែសីហា។ ព្យុះមួយនៅជិតកោះហៃណាន (Hainan) ប្រទេសចិន អាចធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់មួយចំនួនបន្ថែមទៀតក្នុងប្រទេសថៃ។ តំបន់ភាគខាងលិច ភាគខាងជើងផ្នែកខាងលើ ភាគឦសានផ្នែកខាងលើ និងភាគខាងកើត ប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតនៃភ្លៀងធ្លាក់ខ្លាំង។ លើសពីនេះ លោកព្រមានថា អាចមានព្យុះពី ៧ទៅ៩ទៀតនៅតែអាចកើតមានឡើងក្នុងអំឡុងពេលដែលនៅសល់នៃរដូវកាលនេះ៕

រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត