គ្រោះទឹកជំនន់វា.យ.ប្រ.ហារខេត្តណាន ប្រទេសថៃ ផ្តាច់ជីវិតមនុស្ស២នាក់ ខណៈពលរដ្ឋរាប់ម៉ឺននាក់កំពុងរងគ្រោះ
ហៀប ស៊ីថេត
6 ម៉ោងមុន

ខេត្តណាន៖ គ្រោះទឹកជំនន់នៅក្នុងខេត្តណាន ប្រទេសថៃ បានបណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាជនជាង ១៦០០០នាក់ ស្មើជាង ៨០០០គ្រួសារ ខណៈស្រុកពួ (Pau) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយទឹកជំនន់ជន់លិច ៧ឃុំ និង ៦០ភូមិ។ នេះបើយោងតាមរបាយការណ៍បឋមចុះផ្សាយដោយកាសែតថៃនៅថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា។

អ្នកស្លាប់ម្នាក់ គឺជាអ្នកជំងឺដេកលើកន្ទេល ដែលមិនអាចជម្លៀសខ្លួនបាន រីឯម្នាក់ទៀតត្រូវទឹកជំនន់ហូរខ្លាំងកួចចចេញពីផ្ទះ ហើយក្រោយមកត្រូវបានប្រទះឃើញស្លាប់។ អាជ្ញាធរកំពុងប្រញាប់ប្រញាល់ជម្លៀសប្រជាជនងាយរងគ្រោះ ខណៈរដ្ឋបាលក្រុងណានកំពុងប្រើប្រាស់បាវខ្សាច់ និងរបាំងការពារទឹកជំនន់ធំៗ ដើម្បីទប់ស្កាត់មិនឱ្យទឹកហូរចូលដល់មន្ទីរពេទ្យណាន។ មន្ត្រីអាជ្ញាធរបានព្រមានថា កម្រិតទឹកអាចនឹងបន្តកើនឡើងបន្ថែមទៀត ដោយផ្លូវសំខាន់ៗមួយចំនួននៅក្នុងស្រុកថាវ៉ាងផា (Tha Wang Pha) មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ លើសពីនេះ ផ្លូវល្បឿនលឿនក្នុងតំបន់ក៏ត្រូវបានបិទផងដែរ បន្ទាប់ពីបង្គោលអគ្គិសនីចំនួន ១៥ដើមបានដួលរលំ និង ២៣ដើមទៀតត្រូវរងការខូចខាត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត