តម្លៃទីផ្សារស្រូវឆ្នាំនេះបានខ្ពស់ជាងឆ្នាំមុន ប្រជាកសិករខេត្តបន្ទាយមានជ័យ មានកម្លាំងចិត្តបង្កបង្កើនផលបន្ត
S
Sreyleak Yith
7 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ ទីផ្សារស្រូវនៅខេត្តបន្ទាយមានជ័យ ឆ្នាំនេះលក់បានក្នុងតម្លៃល្អប្រសើរជាងឆ្នាំមុន ធ្វើឱ្យប្រជាកសិករមានកម្លាំងចិត្ត និងប្រឹងប្រែងដាំស្រូវបន្តទៀត..។

ប្រជាកសិករបានប្រាប់ឱ្យដឹងថា បើទោះបីពេលប្រមូលផលដំបូងដែលជាដើមដៃ ឈ្មួញបានទិញស្រូវអូអឹមប្រភេទ៥១ និង៥៤ ក្នុងមួយតោនតម្លៃពី៩៤ទៅ៩៥ម៉ឺនរៀល ហើយពេលនេះកៀកចុងដៃឈ្មួញទិញក្នុងមួយតោន តម្លៃតែ៨៨ទៅ៨៩ម៉ឺនរៀល ក៏នៅតែជាតម្លៃល្អប្រសើរ ព្រោះកាលពីឆ្នាំមុនក្នុងមួយតោន បានតម្លៃត្រឹមតែ៨៣ទៅ៨៤ម៉ឺនរៀល ប៉ុណ្ណោះ។ ជាមួយគ្នា ឈ្មួញក៏បានលើកទ្បើងផងដែរ ស្រូវដែលទិញពីប្រជាកសិករដាក់តាមរោងម៉ាស៊ីន និងក្រុមហ៊ុនឡសម្ងួត បានចំណេញតិចតួចទេ ព្រោះត្រូវកាត់ថ្លៃឡានដឹក និងកម្មករលីសែង ។ល។

ស្របគ្នានេះដែរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោក ប៉ុក ឡៃជី បានឱ្យដឹងថា រយៈពេល២ថ្ងៃនេះតម្លៃស្រូវល្អជាងមុន ព្រោះឈ្មួញវៀតណាម និងក្រុមហ៊ុនធំៗក្នុងស្រុក បានចាប់ផ្តើមទិញដូចជាស្រូវអូអឹមប្រភេទ៥១ និង៥៤ និងស្រូវសែនក្រអូប មួយតោនតម្លៃ១លាន២ម៉ឺនរៀល ស្រូវស្រង៉ែ តម្លៃចន្លោះ៩៨ទៅ៩៩ម៉ឺនរៀល ក្នុងមួយតោន៕ រាយការណ៍ដោយ៖ លោក ឈុនមករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត