Harry Kane បញ្ជាក់ច្បាស់ៗ! មិនខ្ចីចាកចេញពី Bayern Munich ទៅ Premier League វិញឡើយ
Chanmarady Chuon
9 ម៉ោងមុន

កីឡា៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane បានប្រកាសប្រាប់អ្នកសារព័ត៌មាន Henry Winter ថា រូបគេគ្មានផែនការចាកចេញពីក្លិប Bayern Munich ត្រឡប់ទៅលីគកំពូលអង់គ្លេស Premier League វិញទេ។ ខ្សែប្រយុទ្ធវ័យជ្រែរូបនេះបានទម្លាយអារម្មណ៍ពិតរបស់ខ្លួនថា៖«កាលខ្ញុំចាកចេញពីអង់គ្លេសដំបូងៗ ខ្ញុំធ្លាប់គិតថា ថ្ងៃណាមួយ ខ្ញុំ[ប្រាកដ]ជាត្រឡប់ទៅវិញមិនខាន។ ប៉ុន្តែឥឡូវនេះ អារម្មណ៍ចង់ត្រឡប់ទៅវិញ វាមិនមានទៀតទេ។ ខ្ញុំកំពុងមានក្ដីសុខ និងរីករាយជាខ្លាំងនៅក្នុងទីក្រុង Munich នេះ»...

គួររម្លឹកថា ការលើកឡើងយ៉ាងច្បាស់ៗអំពីអនាគតរបស់កីឡាករ ហារី ខេន (Harry Kane) នេះ ធ្វើឡើងបន្ទាប់ពីរូបគេទទួលបានពានរង្វាន់ស្បែកជើងមាស (European Golden Shoe) ជាផ្លូវការ ក្តោបក្តាប់សមិទ្ធផលដ៏អស្ចារ្យ តាមរយៈការស៊ុតបញ្ចូលទីរហូតដល់៣៦គ្រាប់ នៅក្នុងពានរង្វាន់បោនដេសលីហ្កា (Bundesliga) កាលពីរដូវកាលមុន។

ការបញ្ជាក់ជំហររបស់ Kane នាពេលនេះ បានបំបែកពាក្យចចាមអារ៉ាមកន្លងមក ដែលថា រូបគេអាចនឹងវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ ដើម្បីបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ Premier League របស់លោក អាឡែន ស៊ែរើ (Alan Shearer) ដែលអាចស៊ុតបញ្ចូលទៅបាន២៦០គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ខេន កំពុងមានក្ដីសុខជាមួយ Bayern Munich ខណៈរូបគេកំពុងផ្តោតអារម្មណ៍ទាំងស្រុង លើការស្វែងរកពានរង្វាន់ធំៗបន្ថែមទៀត នៅក្នុងប្រទេសអាល្លឺម៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត