លោក Richard Masters៖ FIFA កំពុងចុចប៊ូតុងបំផ្ទុះខ្លួនឯង ជុំវិញផែនការលក់សិទ្ធិ World Cup
Chanmarady Chuon
3 ម៉ោងមុន

កីឡា៖ ប្រធានប្រតិបត្តិលីគកំពូលអង់គ្លេស (Premier League) លោក រីឆាដ ម៉ាស្ទ័រ (Richard Masters) បានរិះគន់ធ្ងន់ៗលើលោក ចាយអ៊ិននី អ៊ីនហ្វានទីណូ (Gianni Infantino) ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ចំពោះផែនការលក់ភាគហ៊ុន២១ភាគរយនៃសិទ្ធិពាណិជ្ជកម្ម និងសំបុត្រទស្សនាការប្រកួត World Cup ទៅឱ្យក្រុមហ៊ុនវិនិយោគឯកជន ដោយលោកបានលើកឡើងថា FIFA កំពុងចុចប៊ូតុងគ្រាប់បែកបំផ្ទុះខ្លួនឯង…។

  លោក Richard Masters ប្រធានប្រតិបត្តិលីគកំពូលអង់គ្លេស
  លោក Richard Masters ប្រធានប្រតិបត្តិលីគកំពូលអង់គ្លេស

គួរជម្រាបថា ការរិះគន់របស់លោក រីឆាដ ម៉ាស្ទ័រ កើតឡើង បន្ទាប់ពីគម្រោង FIFA Forward Enterprise (FFE) ត្រូវបានបោះបង់ចោល ក្រោយទទួលរងការប្រឆាំងយ៉ាងខ្លាំងពីសហព័ន្ធតាមតំបន់ ជាពិសេស សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលបានគំរាមធ្វើពហិកាមិនចូលរួមការប្រកួតរបស់ FIFA។ លោក រីឆាដ ម៉ាស្ទ័រ គាំទ្រការសម្រេចចិត្តរបស់សមាគមបាល់ទាត់អង់គ្លេស (FA) ដែលបានដកការគាំទ្រពីលោក អ៊ីនហ្វានទីណូ និងបានអំពាវនាវឱ្យស្វែងរកបេក្ខជនបង្រួបបង្រួមថ្មី ដើម្បីដឹកនាំ FIFA។ យ៉ាងណា ក្រោយរិះគន់លើកាដឹកនាំរបស់លោក អ៊ីនហ្វានទីណូ លោក រីឆាដ ម៉ាស្ទ័រ បានសម្ដែងការព្រួយបារម្ភអំពីការស៊ើបអង្កេត និងការព្យួរទោសកាតក្រហមលើខ្សែប្រយុទ្ធសហរដ្ឋអាម៉េរិក កីឡាករ ហ្វូឡារីន បាឡូហ្កាន់ ក្នុងព្រឹត្តិការណ៍ World Cup ដោយលោកយល់ថា FIFA គួរតែមានប្រព័ន្ធពិនិត្យកាតក្រហមច្បាស់លាស់ និងគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ។

ខ្សែប្រយុទ្ធអាមេរិក Folarin Balogun
ខ្សែប្រយុទ្ធអាមេរិក Folarin Balogun

លោកបន្តនិយាយការពារ[ការសម្រេចចិត្ត]ពិន័យជាប្រាក់១០លានផោន លើក្លិប Chelsea ជុំវិញការល្មើសវិធានទូទាត់ប្រាក់ឱ្យភ្នាក់ងារកីឡាករ (២០០៩-២០២២) ដោយបញ្ជាក់ថា ករណីនេះ ខុសពីវិធានប្រាក់ចំណេញ និងចីរភាព (PSR) ហើយម្ចាស់ថ្មី បានសហការផ្តល់ព័ត៌មានយ៉ាងពេញលេញ។ ជាមួយគ្នា លោកបានទទួលស្គាល់ថា ការរង់ចាំលទ្ធផលនៃបទល្មើសហិរញ្ញវត្ថុជាង១០០ករណីរបស់ Man City គឺប្រើប្រាស់ពេលយូរជាងការរំពឹងទុក ប៉ុន្តែដំណើរការច្បាប់ត្រូវតែអនុវត្តទៅតាមនីតិវិធី។ ទោះបីជាមានការចាកចេញរបស់តារាឆ្នើមមួយចំនួន និងមានអ្នកចាត់ការថ្មីរហូត ដល់ ទៅ៩រូបក៏ដោយ លោកនៅតែមានទំនុកចិត្តយ៉ាងមុតមាំថា Premier League នៅតែជាលីគដែលមានកីឡាករលំដាប់ពិភពលោកច្រើនជាងគេ និងពោរពេញដោយការប្រកួតប្រជែងដ៏អស្ចារ្យ៕

Man City 
Man City 
Chelsea
Chelsea
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត