
World Cup៖ ក្រុមជម្រើសជាតិអេស្ប៉ាញ មិនត្រឹមតែលើកពានរង្វាន់ FIFA World Cup ២០២៦ នោះទេ ប៉ុន្តែថែមទាំងបានប្រមូលពានរង្វាន់ឯកត្តជនធំៗស្ទើរតែទាំងអស់ ប៉ុន្តែជាមួយគ្នានោះ កីឡាករ គីលៀន អឹមបាប៉េ (Kylian Mbappé) នៅតែអាចក្រសោបយកពានរង្វាន់ស្បែកជើងមាស ជាលើកទី២ ជាប់ៗគ្នាពីព្រឹត្តិការណ៍ Word Cup...។

ក្រុមគោជល់អេស្ប៉ាញ បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ! អស្ចារ្យក៏នៅត្រង់ថា ក្រុមជម្រើសជាតិគោលជល់វ័យជំទង់មិនត្រឹមតែលើកពានរង្វាន់ World Cup ទេ ប៉ុន្តែកីឡាករបានដណ្តើមយកពានរង្វាន់ឯកត្តជនសំខាន់ៗជាច្រើន។ ពានរង្វាន់បាល់មាស បានទៅកីឡាករ រ៉ូឌ្រី (Rodri) ជាអ្នកនាំលេងនៅតំបន់បម្រើ ថ្វីបើគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក៏ដោយ។ រីឯ ពានរង្វាន់ស្រោមដៃមាស បានទៅលើអ្នកចាំទីដៃស្អិត យូណៃ ស៊ីម៉ុន (Unai Simón) ដោយរបូតបាល់តែ១គ្រាប់គត់ក្នុងចំណោម៨ប្រកួត។ សម្រាប់ពានរង្វាន់កីឡាករវ័យក្មេងឆ្នើម មិនមែនបានទៅកីឡាករខ្សែប្រយុទ្ធដ៏លេចធ្លោ ឡាមីន យ៉ាម៉ាល់ ( Lamine Yamal) នេះទេ ប៉ុន្តែធ្លាក់ទៅក្នុងកណ្តាប់ដៃខ្សែការពារវ័យ ១៩ឆ្នាំ ប៉ាវ គូបារស៊ី (Pau Cubarsí)។

ជារឿងគួរឱ្យការខកចិត្តបំផុត សម្រាប់មេបញ្ជាការកងទ័ព[ពពក-ស]អាហ្សង់ទីន វ័យ៣៩ឆ្នាំ គឺ កីឡាករ លីអូណែល មេសស៊ី ដែលសង្ឃឹមថា នឹងឈ្នះពានបាល់មាសជាលើកទី៣ ប៉ុន្តែត្រូវបរាជ័យ។ ក្នុងព្រឹត្តិការណ៍នេះ លីអូណែល មេសស៊ី រកបាន ៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសុទ្ធបញ្ចូលទីបាន៤ដង។ យ៉ាងណា ទោះបីជាបារាំងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ក៏ដោយ កីឡាករ គីលៀន អឹមបាប៉េ ទទួលបានពានរង្វាន់ស្បែកជើងមាស ជាលើកទី២ជាប់ៗគ្នា ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមសុទ្ធបញ្ចូលទី៤ដង។ គួរបញ្ជាក់ផងដែរថា កីឡាករដែលមានរហស្សនាមអណ្តើកនិនចា គីលៀន អឹមបាប៉េ គឺជាកីឡាករដំបូងគេ ដែលស៊ុតបញ្ចូលទីបាន១០គ្រាប់ម្នាក់ឯង ក្នុងព្រឹត្តិការណ៍ World Cup តែមួយ គិតចាប់តាំងពីឆ្នាំ១៩៧០ និងបាននាំមុខ កីឡាករ លីអូណែល មេសស៊ី នូវកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងការប្រកួត Worl Cup ដោយរកបានរហូតដល់២២គ្រាប់៕



